ព្រះនាងតូច នរោត្តម ជេនណា នឹងសម្តែងក្នុងភាពយន្តភាគថ្មីរឿង “នគរមាស”បន្ទាប់ពីជោគជ័យខ្លាំងក្នុងរឿង”ផ្កាព្កុលមាស”

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីបង្ហាញព្រះវត្តមាននិងសមត្ថភាពយ៉ាងពិសេសក្នុងការសម្តែងភាពយន្តភាគរឿង”ផ្កាព្កុលមាស”ដែលទទួលបានការគាំទ្រច្រើននោះ កាលពីថ្មីៗនេះ ព្រះនាងតូច នរោត្តម ជេន ណា ត្រូវបានប្រកាសអំពីការលេចព្រះវត្តមានជាថ្មីក្នុងភាពយន្តភាគថ្មីមួយទៀតរបស់ទូរទស្សន៍CTN គឺរឿង”នគរមាស”។ ទោះជាយ៉ាងណាភាពយន្តនេះនៅមិនទានបានធ្វើការសម្ពោធន៍ក្រុងពាលីចេញផលិតនៅឡើយ ប៉ុន្តែប្រាកដណាស់ថាជាភាពយន្តភាគបុរាណមួយនេះនឹងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍CTN

ទោះជាយ៉ាងណានេះគឺជាភាពយន្តភាគទី២ហើយដែលទ្រង់មានព្រះវត្តមានសម្តែង ស្របពេលដែលថ្មីៗកន្លងទៅនេះទ្រង់ក្លាយជារាជទូតសុឆន្ទៈលើផលិតនិងសេវាកម្មធំៗនៅកម្ពុជា និងឱកាសការងារជាច្រើនបន្តបន្ទាប់។ ស្របនឹងស្នាព្រះហស្ថនៃការបង្ហើរសូរសៀងក្នុងបទចម្រៀងមួយចំនួនកាន់តែធ្វើឲ្យធ្វើព្រះនាងទទួលបានការពេញចិត្តច្រើនពីទស្សនិកជន ។

គួររំលឹកដែរថាកន្លងមកអ្នកអង្គម្ចាស់តូចនរោត្ដម ជេនណា ធ្លាប់ រំលេចពីវីដេអូចម្រៀងមួយបទដែលកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្ដាញសង្គម  ព្រះនាងតូច នរោត្ដម ជេនណា ជាសែរាជវង្សវ័យក្មេងបំផុតនៃព្រះរាជាណាចក្រកម្ពុជា ជាបុត្រីទីពីររបស់អ្នកអង្គម្ចាស់ នរោត្តម បុប្ផារី និង ជាព្រះរាជនត្តារបស់ សម្តេចព្រះមហិស្សរា នរោត្តមចក្រពង្ស ព្រះនាងតូច នរោត្ដម ជេនណា ក៏ធ្លាប់មានព្រះកិត្តិនាមល្បីផងដែរថាអាចបង្ហើរសូរសៀង បានរហូតដល់ទៅ ភាសាឯណោះ គឺមានដូចជា ថៃ បារាំង ចិន អង់គ្លេសជាដើម។ ក្រៅពីច្រៀងអ្នកអង្គម្ចាស់ក៏សព្វព្រះទ័យ និងមានជំនាញលើការហ្វឹកហាត់រាំបទចម្រៀ ជាចង្វាក់បុរាណ ប្រជាប្រិយ និងបទចម្រៀងអន្តរជាតិផងដែរ៕ដោយ៖ វឌ្ឍនា

 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print