ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលេីកទី ១៤ ( 14th ASEAN DEFENSE MEETING ) តាមរយៈប្រព័ន្ធវីដេអូ។ ប្រទេសជាសមាជិកអាស៊ាន បានចុះហត្ថលេខាលើផែនការការពារជាតិអាស៊ានឆ្នាំ២០២០-២០២៣ និងបានព្រៀងឯកសារស្តីអំពីការរក្សាស្ថេរភាពសន្តិសុខក្នុងតំបន់ ដោយផ្តោតលើប្រធានបទចំនួន៥៖
១. នីតិវិធីនៃការអនុវត្តការងាររបស់កងកម្លាំងបម្រុងអាស៊ាន ក្នុងជំនួយផ្នែកមនុស្សធម៌និងគ្រោះមហន្តរាយ។
២. នីតិវិធីនៃការផ្លាស់ប្តូរព័ត៌មានភេវរកម្ម។
៣. គោលការណ៍នៃការប្រើប្រាស់ទង់ជាតិអាស៊ាននិងទង់ជាតិប្រទេសជាសមាជិក ក្នុងបេសកកម្មរក្សាសន្តិភាពជាមួយអង្គការសហប្រជាជាតិ ដើម្បីបង្ហាញពីសាមគ្គីភាពរបស់ប្រទេសក្នុងអាស៊ានលើឆាកអន្តរជាតិ។
៤. នីតិវិធីនៃការផ្សារភ្ជាប់រវាង កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននិងកិច្ចប្រជុំអគ្គមេបញ្ជាការអាស៊ាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធា។
៥. ពង្រឹងតួនាទីរបស់អនុព័ន្ធយោធានៃប្រទេសសមាជិកអាស៊ាន ក្នុងការកសាងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ ក្រោមក្របខ័ណ្ឌ ADMM និង ADMM-Plus។
ដោយ៖ សិលា