នាវាមុជទឹកខ្នាតតូចរបស់ជប៉ុន​ក្នុងសម័យសង្គ្រាមលោកលើកទីពីរ​

ចែករំលែក៖

ក្នុងសម័យសង្គ្រាមលោកលើកទីពីរ ជប៉ុនមានកម្លាំងទាហានជើងទឹករឹងមាំបំផុត ដោយគ្មានប្រទេសណាមួយហ៊ានប្រជែងជាមួយជប៉ុននោះឡើយ។ ប្រសិនបើអាមេរិកមិនទម្លាក់គ្រាប់បែកបរមាណូទៅលើទឹកដីជប៉ុនទេនោះ ជប៉ុននឹងគ្រប់គ្រងអាស៊ីទាំងមូល ។
ក្នុងសម័យសង្គ្រាម ជប៉ុនមាននាវាមុជទឹកធុនតូច​មានចំណុះប្រមាណ​១៥០តោន​​ ដោយមាននាវិកច្រើនបំផុតតែ​៨នាក់ប៉ុណ្ណោះ ​​មិនមានកន្លែងសម្រាកសម្រាប់បំពេញភារកិច្ចយូរអង្វែងនោះឡើយ​។
នាវាមុជទឹកធុនតូច​ឬហៅថា(កូននាវាមុជទឹក) តែងតែទៅបំពេញបេសកកម្មអមជាមួយ​នាវាមុជទឹកមេ​ ដើម្បីធានាកន្លែងស្នាក់នៅនឹងអាហារបរិភោគ។​ កងទ័ពជើងទឹកអធិរាជជប៉ុន​បានផលិតនាវាមុជទឹកខ្នាតតូចបែបនេះចំនួន៨០០គ្រឿង​។ គោលដៅនៃការផលិតនាវាមុជទឹកប្រភេទនេះដើម្បីនាំមុខ​ វាយប្រហារទីតាំងរបស់សត្រូវ​​។ ប៉ុន្តែក្រោយមកក៏បានប្រើប្រាស់ដើម្បីវាយប្រហារកម្ទេចកំពង់ផែសមុទ្រ​របស់សត្រូវ​។
នៅពាក់កណ្តាលឆ្នាំ​១៩៤៤​ទាហានជើងទឹកអធិរាជជប៉ុន​បានផលិតនាវាមុជទឹក​ Koryu Tei Gata​ ប្រភេទ D ដើម្បីការពារដែនសមុទ្ររបស់ជប៉ុន។ នាវាមុជទឹក D គឺខុសពីនាវាមុជទឹក ប្រភេទ​ A ​ ដោយប្រភេទ​D ​គឺជានាវាមុជទឹកតូចបំផុត​មានចំណុះតែ​៦០តោន​​មានប្រវែង​ ២៦ម៉ែត្រ​មាន នាវឹក៥នាក់​។ អាវុធដែលប្រើប្រាស់នៅក្នុងនាវាមុជទឹកនោះគឺ មីស៊ីល
បុក​ពីរគ្រាប់ទំហំ ០,៤៥ម៉ែត្រ។
មុនពេលជប៉ុនចុះចាញ់ក្នុងសង្គ្រាម​លោកលើកទីពីរ នៅខែសីហាឆ្នាំ​១៩៤៦ ប្រទេសនេះមានកងពលនាវាមុជទឹកដល់ទៅ​១១៥កងពល​។ ក្រោយការចុះចាញ់សង្គ្រាម ហើយទាហានអាមេរិកទៅគ្រប់គ្រងទើប ប្រទះឃើញនាវាមុជទឹករាប់រយគ្រឿងរបស់ជប៉ុន៕ ដោយ៖ធីរីណា

...

រូបថត៖doanhghiepvn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print