ក្នុងសម័យសង្គ្រាមលោកលើកទីពីរ ជប៉ុនមានកម្លាំងទាហានជើងទឹករឹងមាំបំផុត ដោយគ្មានប្រទេសណាមួយហ៊ានប្រជែងជាមួយជប៉ុននោះឡើយ។ ប្រសិនបើអាមេរិកមិនទម្លាក់គ្រាប់បែកបរមាណូទៅលើទឹកដីជប៉ុនទេនោះ ជប៉ុននឹងគ្រប់គ្រងអាស៊ីទាំងមូល ។
ក្នុងសម័យសង្គ្រាម ជប៉ុនមាននាវាមុជទឹកធុនតូចមានចំណុះប្រមាណ១៥០តោន ដោយមាននាវិកច្រើនបំផុតតែ៨នាក់ប៉ុណ្ណោះ មិនមានកន្លែងសម្រាកសម្រាប់បំពេញភារកិច្ចយូរអង្វែងនោះឡើយ។
នាវាមុជទឹកធុនតូចឬហៅថា(កូននាវាមុជទឹក) តែងតែទៅបំពេញបេសកកម្មអមជាមួយនាវាមុជទឹកមេ ដើម្បីធានាកន្លែងស្នាក់នៅនឹងអាហារបរិភោគ។ កងទ័ពជើងទឹកអធិរាជជប៉ុនបានផលិតនាវាមុជទឹកខ្នាតតូចបែបនេះចំនួន៨០០គ្រឿង។ គោលដៅនៃការផលិតនាវាមុជទឹកប្រភេទនេះដើម្បីនាំមុខ វាយប្រហារទីតាំងរបស់សត្រូវ។ ប៉ុន្តែក្រោយមកក៏បានប្រើប្រាស់ដើម្បីវាយប្រហារកម្ទេចកំពង់ផែសមុទ្ររបស់សត្រូវ។
នៅពាក់កណ្តាលឆ្នាំ១៩៤៤ទាហានជើងទឹកអធិរាជជប៉ុនបានផលិតនាវាមុជទឹក Koryu Tei Gata ប្រភេទ D ដើម្បីការពារដែនសមុទ្ររបស់ជប៉ុន។ នាវាមុជទឹក D គឺខុសពីនាវាមុជទឹក ប្រភេទ A ដោយប្រភេទD គឺជានាវាមុជទឹកតូចបំផុតមានចំណុះតែ៦០តោនមានប្រវែង ២៦ម៉ែត្រមាន នាវឹក៥នាក់។ អាវុធដែលប្រើប្រាស់នៅក្នុងនាវាមុជទឹកនោះគឺ មីស៊ីល
បុកពីរគ្រាប់ទំហំ ០,៤៥ម៉ែត្រ។
មុនពេលជប៉ុនចុះចាញ់ក្នុងសង្គ្រាមលោកលើកទីពីរ នៅខែសីហាឆ្នាំ១៩៤៦ ប្រទេសនេះមានកងពលនាវាមុជទឹកដល់ទៅ១១៥កងពល។ ក្រោយការចុះចាញ់សង្គ្រាម ហើយទាហានអាមេរិកទៅគ្រប់គ្រងទើប ប្រទះឃើញនាវាមុជទឹករាប់រយគ្រឿងរបស់ជប៉ុន៕ ដោយ៖ធីរីណា
រូបថត៖doanhghiepvn