បារាំងផលិតនាវាផ្ទុកយន្តហោះដើរដោយថាមពលបរមាណូមានតម្លៃជាង​៨,៥ពាន់លានដុល្លារ

ចែករំលែក៖

នាវាផ្ទុកយន្តហោះថ្មី​របស់បារាំង មានចំណុះដល់ទៅ៧ម៉ឺនតោន​​ មានប្រវែង​៣០០ម៉ែត្រ​​ គឺធំជាង​១,៥ដង នៃនាវាផ្ទុកយន្តហោះ Charles de Gaulle។ នាវាផ្ទុកយន្តហោះថ្មីដើរដោយថាមពលបរមាណូ​ ហើយនៅឆ្នាំ​២០៣៨ នឹងប្រើប្រាស់ជំនួសនាវាCharles de Gaulle ។
ប្រធានាធិបតីបារាំង លោក​ ម៉ាក្រុង នៅថ្ងៃទី​៨ខែធ្នូបានប្រកាសថានាវាផ្ទុកយន្តហោះដើរដោយថាមពលបរមាណូ​​គឺជាផ្នែកមួយយ៉ាងសំខាន់របស់បារាំង​ ដើម្បីកាត់បន្ថយការបំពុលបរិយាកាស​។ នាវាផ្ទុកយន្តហោះបច្ចុប្បន្នគឺប្រើប្រាស់ថាមពល diesel។ នាវាផ្ទុកយន្តហោះ​ Charles de Gaulle មានប្រវែង 261,5m ទទឹង​64,36m ​ចំណុះ​៤២ពាន់តោន បានដាក់ឲ្យប្រើប្រាស់នៅខែខែមេសាឆ្នាំ​១៩៨៩​ ។
មានប្រសាសន៍នៅក្នុងទីតាំង​ បរមាណូ​ស្ថិតនៅក្នុងស្រុក Le Creusot, Burgundy ប្រធានាធិបតីម៉ាក្រុង បានលើកឡើងថា វិស័យឧស្សាហកម្ម ថាមពលបរមាណូ​របស់បារាំង​ គឹជា មូលដ្ឋានគ្រិះ​និងជាសិទ្ធិស្វ័យការពារ​របស់បារាំង​។
ដើម្បីផលិតបាននាវាផ្ទុកយន្តហោះដ៏ទំនើប បារំាង​នឹងត្រូវចំណាយប្រាក់យ៉ាងតិច​​៨,៥ពាន់លានដុល្លារអាមេរិក ៕

...

រូបភាព៖ baovephapluat

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print