ករណីឃាត់ខ្លួនជនសង្ស័យបន្លំលួចទ្រព្យសម្បត្តិក្នុងលំនៅដ្ឋានចំនួន ០២ នាក់ ភេទស្រី់

ចែករំលែក៖

ខេត្តបាត់ដំបងៈ នៅព្រឹកថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០១៦ ឆ្លងតាមរយៈការប្រើប្រាស់វិធានការជំនាញរបស់នគរបាល និងបានការអនុញ្ញាតិពីលោក នួន សាន្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង និងក្រោមបញ្ជាដឹកនាំផ្ទាល់ពីឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង ព្រមទាំងឧត្តមសេនីយ៍ត្រី ជេត វណ្ណី ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ័ កងកម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌ័កំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ទោ ម៉េង លៀង នាយការិយាល័យ សហការណ៍ជា មួយកម្លាំងនគរបាលខេត្តបន្ទាយមានជ័យបំបែកសំណុំរឿង ( បន្លំចូលលួចទ្រព្យសម្បត្តិ ក្នុងលំនៅដ្ឋាន )មួយករណី និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ភេទស្រី ដែលជាជនដៃដល់ក្នុងករណីនេះ ក្នុងនោះគឺៈ ០១-ឈ្មោះ លី ធី ភេទស្រី អាយុ ៤៨ ឆ្នាំ រស់នៅភូមិចំការចេកខាងត្បូង ខេត្តពោ ធិសាត់ ២-ឈ្មោះចេង វ៉ាន់ ភេទស្រី អាយុ ៤៣ ឆ្នាំ រស់នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភណ្ឌ័ ខេត្តបន្ទាយ មានជ័យ ។

ក្នុងការបង្រ្កាបនេះយើងដកហូតបាន ម៉ូតូម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ (ប.មានជ័យ 1I-4825 )ចំនួន ០១ គ្រឿង ដែលជាមធ្យោបាយជិះធ្វើសកម្មភាពនាពេលកន្លងមក ។

គួរបញ្ជាក់ថាៈ នៅភូមិសាស្រ្តខេត្តបាត់ដំបង ជាពិសេស ក្នុងក្រុងបាត់ដំបង ជនសង្ស័យទាំងនេះ ប្រើល្បិចចូលក្នុងលំនៅដ្ឋាន ប្រជាពលរដ្ឋ សាកសួររកទិញ ដូរ ទំនិញផ្សេងៗ តែក្នុងករណីម្ចាស់ផ្ទះ បាត់ការប្រុងប្រយត្ន័ បក្សពួកគេ ចូលធ្វើសកម្មភាព បន្លំ ចូលលួចយកទ្រព្យសម្បត្តិតែម្តង ។

ជាក់ស្តែងករណីដែលកើតឡើងនៅ ថ្ងៃទី ៥ ខែ កុម្ភៈ ឆ្នាំ ២០១៦ កន្លងទៅនៅចំណុច ភូមិ កម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលកាលនោះជនរងគ្រោះបាត់បង់ទ្រព្យសម្បត្តិរួមមាន( ប្រាក់ខ្មែរចំនួន ៤៥ លានរៀល ប្រាក់បាតចំនួន ២០០ បាត ប្រាក់ដុល្លាចំនួន ២៤០ ដុល្លា និងគ្រឿងអលង្ការមួយចំនួនធំ ) គឺជាស្នាដៃរបស់ជន សង្ស័យទាំងពីរនាក់ខាងលើនេះឯង ។

សមត្ថកិច្ចបានអោយដឹងថាៈ ក្នុងនាមលោកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន មេត្តាប្រុងប្រយ័ត្នចំពោះល្បិចកលរបស់ជនល្មើស និងបន្តចូលរួមសហការណ៍ជាមួយសមត្ថកិច្ច ដើម្បីធ្វើការស្រាវជ្រាវបង្រ្កាបបានទាន់ពេលវេលា និងដើម្បីសេចក្តីសុខ និងសុវត្ថិភាពក្នុងមូលដ្ឋានរបស់យើង ( រូបភាពក្រុមប្រតិកម្មរហ័ស )។ នគរបាលបាត់ដំបង

image

image

image

...

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print