ខេត្តត្បូងឃ្មុំ៖ យុវជនម្នាក់បានសម្រេចចិត្តចងកសម្លាប់ខ្លួននឹងដើមកៅស៊ូបានយ៉ាងខ្ពស់គ្រាន់បើ ហើយសពយុវជននេះត្រូវគេប្រទះឃើញនៅវេលាម៉ោង៥:៣០នាទី ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ត្រង់ចំណុចព្រៃបុស្សក្រសាំង ស្ថិតក្នុងភូមិវាលម្លូរ ឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
សពមានឈ្មោះប៊ុន ធឿនថង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុ បានចង.កសម្លាប់ខ្លួនឯងដោយយកអាវយឺតចង.កភ្ជាប់ទៅនឹងដើមកៅស៊ូសម្លាប់ខ្លួន។មូលហេតុ សង្ស័យខឹងឪពុកម្តាយស្តីបន្ទោសរឿងដើរផឹកស្រា និងដើរលេងយប់។
ករណីនេះសពជនរងគ្រោះត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅផ្ទះធ្វើបុណ្បបន្ទាប់ពីសមត្ថកិច្ចធ្វើកោសល្យវិច័យរួចមិនមានពាក់ព័ន្ធនឹងឃាតកម្ម៕ វណ្ណៈ
...