ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹង ស្តីពី ការបន្តផ្អាកសកម្មភាពអប់រំ និងកីឡា ក្រោយព្រឹត្តិការណ៍ ២៨ វិច្ឆិកា។
ក្រសួងអប់រំបានបញ្ជាក់ថា, ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ -១៩ចូលក្នុងគ្រឹះស្ថានសិក្សា និងរីករាលដាលក្នុងសហគមន៍ ក្រសួង អប់រំ យុវជន និងកីឡាសូមដាក់ចេញនូវវិធានការដូចខាងក្រោម ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា បានបញ្ចប់ ៖
១. ផ្កាករាល់សកម្មភាពជួបជុំ សិក្ខាសាលា និងកិច្ចប្រជុំ ដែលមានអ្នកចូលរួមលើសពី ២០ នាក់ ។
២. ផ្អាកដំណើរការគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងគ្រឹះស្ថានសិក្សាឯកជន ជាបណ្តោះអាសន្ន ដោយបន្តការបង្រៀននិងរៀនតាមអនឡាញ
៣. ផ្កាករាល់ការហាត់ប្រាណ និងលេងកីឡា ដែលមានលក្ខណៈប្រមូលផ្ដុំ ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូម មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត គណៈគ្រប់គ្រង គ្រឹះស្ថានសិក្សា បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាល និស្សិត សិស្សានុសិស្សគ្រប់រូប ចូលរួមសហការ អនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕
ដោយ៖ សិលា