ទោះស្ថានភាពមុខជំនួញមិនសូវល្អក៏តារាចិត្តធម៌ សន វិជ្ជបុត្រនៅតែធ្វើសកម្មភាពសង្គមទាំងនេះ

ចែករំលែក៖

ខេត្តស្វាយរៀង៖ តារាចម្រៀង សន វិជ្ជបុត្រ នៅតែបន្តការងារមនុស្សធម៌ដដែល បើទោះបីជាមានបន្ទុកលើការទប់ទល់នឹងមុខជំនួញក្នុងដំណាក់កាលការរីករាលដាលនៃជំងឺកូវីដ-១៩ក្តី 
ការបញ្ជាក់នេះធ្វើឡើងក្រោយពីលោកបាន
បានធ្វើដំណើរផ្ទាល់ទៅកាន់ទឹកដីនៃខេត្តស្វាយរៀងដើម្បីសួរសុខទុក្ខសិល្បករជើងចាស់ផ្នែកចាប៉ីដងវែងលោកតា អ៊ិនសារុន ថែមទាំងបាននាំយកនូវអំណោយជាសម្ភារៈគ្រឿងឧបភោគបរិភោគរួមទាំងថវិកាមួយចំនួនទៅឧបត្ថម្ភជូនដល់គាត់ផងដែរ។

លោក បញ្ជាក់ថាសិល្បករជើងចាស់ផ្នែកចាប៉ីដងវែងលោកតា អ៊ិន សារុន ដែលជាមរតកមនុស្សរស់ ដែលបច្ចុប្បន្នលោកតាកំពុងរស់នៅយ៉ាងកម្សត់នៅភូមិត្រពាំងរុន២ ចន្រ្តីស្រុករមាសហែក ខេត្តស្វាយរៀង ដែលលំនៅដ្ឋានគាត់ឆ្ងាយពីទីប្រជុំជនមានការលំបាកខ្លាំង ការចុះសួរសុខទុក្ខ លើកទឹកចិត្ត និងបាននាំយកអំណោយខ្លះៗជួយដល់គាត់គ្រាន់សម្រាលការលំបាកបានមួយគ្រា ហើយបើទោះបីមិនច្រើនប៉ុន្តែជាទឹកចិត្តដែលលោកអាចជួយបាន បើទោះបីជាពេលនេះមុខជំនួញរបស់លោកក៏ដូចជាប្រជាពលរដ្ឋជាច្រើនមានបញ្ហាប្រឈមផ្ទាល់និងប្រយោលដោយជំងឺកូវីដ-១៩ក៏ដោយ។ ក្រោយពីជួបសួរសុខទុក្ខវីរសិល្បករខាងលើតារាចម្រៀងមានងារជាឯកឧត្តមរូបនេះក៏បន្តដំណើរទៅចែកកង់ចំនួន៦គ្រឿងចែកជូនដល់សិស្សក្រីក្រដែលគ្មានលទ្ធភាពទិញកង់ធ្វើដំណើរទៅសិក្សា ក្នុងនោះក៏មានទាំងសម្ភារៈសិក្សាដល់សិស្សរៀននៅសាលាបឋមសិក្សាភូមិធំថ្មីក្នុងទឹកដីភូមិព្រះធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែងផងដែរ

គួរបញ្ជាក់ដែរថា នេះមិនមែនជាលើកទី១ទេដែលតារាចម្រៀង សន វិជ្ជបុត្រ បង្កើតឲ្យមានសកម្មភាពមនុស្សធម៌ឡើង ដែលកន្លងទៅគេបានឃើញតារាចម្រៀងរូបនេះធ្លាប់បានចុះចែកអំណោយដោយការចំណាយថវិកាផ្ទាល់ខ្លួន និងទទួលបានពីសប្បុរសជនក្នុងនិងក្រៅប្រទេសជាហូរហែ ទាំងការជួយដល់ក្មេងកំព្រា គ្រួសារជនរងគ្រោះក្រីក្រ ចាស់ជរាគ្មានទីពឹងជាដើម៕

        

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print