ប្លែកៗ ស្ត្រី​អាមេរិកម្នាក់យក​ស្រោមជើង​កូន​តាំង​ពិ​ព័រ​ណ៌ ដោយ​ថត​បង្ហោះ​តាម​បណ្តាញ​សង្គម​ និងមានអ្នក​ចុច Like រាប់ពាន់នាក់

ចែករំលែក៖

អន្តរជាតិ៖ វាជារឿងចម្លែកមួយ ខណៈដែលស្ត្រី​អាមេរិក​ឈ្មោះ Xep Campbell វ័យ​៤៥​ឆ្នាំ​ នឹកឃើញ​គំនិត​បែប​សិល្បៈ មួយ​បានរៀបចំ​ដូចជា​ពិ​ព័រ​ណ៌​រូបថត​ក្រោម​ចំណងជើង​ថា « The Forgotten Sock»​។ បន្ទាប់ពីលោកស្រី បានតាមមើល​សកម្មភាពរ​បស់​កូនស្រី​ខ្លួន​ក្រោយ​ពេលដែល​នាង​ដោះ​ស្រោមជើង​ចោល​ក្នុង​បន្ទប់ទឹក​។ ដោយគាត់​ចង់ឃើញ Kestrel អាយុ​១០​ឆ្នាំ ភ្ញាក់ខ្លួន ហើយ​យក​ស្រោមជើង​ចេញ​ដោយ​ខ្លួនឯង ប៉ុន្តែ​មួយ​សប្តាហ៍ នាង​នៅតែ​មិន​អើពើ​។ មិនតែប៉ុណ្ណោះ ជំនួស​ឲ្យ​ប្រមូលយក​ស្រោមជើង​ទៅ​បោកគក់​ដែលជា​ភារកិច្ច​របស់​មាតា​គ្រប់រូប អ្នកស្រី Campbell បែរជា​ថតរូប​ស្រោមជើង​កូនស្រី​ទៅ​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​។

​ដើម្បី​បង្ហាញ​ពី​ព័ត៌មាន​ទាក់ទង​នឹង​ស្រោមជើង ជាមួយ​រូប គាត់​បាន​សរសេរ​ផ្ទាំង​ព័ត៌មាន​បិទ​លើ​ជញ្ជាំង ក្នុងនោះ​មានឈ្មោះ Kestrel Campbell ជា​សិល្បករ ជនជាតិ​អាមេរិក កើត​នៅ​ឆ្នាំ​២០១០, ឈ្មោះ​ពិ​ព័រ​ណ៌ The Forgotten Sock ដែល​ថត​ដោយ Mixed Media នៅ​ថ្ងៃទី​២៦ ខែ​វិច្ចិកា​។ ចំណែក​ស្រោមជើង អ្នក​សរសេរថា ខ្ចី​ពី​សិល្បករ​។ នៅមុខ​ស្រោមជើង​ដ៏​កខ្វក់​នោះ មាន​សត្វ​ជាច្រើន​ផងដែរ​។​

​បើមែនទែនទៅ​ តាមពិតវា​ជា​រឿង​លេច​សើច​ប៉ុណ្ណោះ​រវាង​អ្នកស្រី Campbell និង​កូនស្រី ហើយ​នៅមុន​បង្ហោះ គាត់​ក៏បាន​សុំ​ការអនុញ្ញាត​ពី​កូន​ផងដែរ ដើម្បី​បង្ហាញ​ពី​ការគោរព​សិទ្ធិ​ឯកជន​ភាព​។ ភ្ញាក់ផ្អើល​បំផុត ក្រោយ​ការ​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក រូបថត​ពិ​ព័រ​ណ៌ The Forgotten Sock ទទួល​ការចែករំលែក និង​ចុច Like រាប់ពាន់​។​ ប៉ុន្តែ Kestrel មិន​ខ្មាស​គេ​នោះឡើយ តែ​នាង​រំភើប​រីករាយ​ចំពោះ​ការ​បង្ហោះ​របស់​ម្តាយហើយ​នាង​ថែមទាំង​យក​ទម្រ​ដាក់​សម្រាប់​ស្បែកជើង​នោះ​ថែម​ទៀតផង​។

អ្នកស្រី Campbell បានលើកឡើង​យ៉ាង​ដូច្នេះ​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា៖ «​ខ្ញុំ​បានទទួល​សារ​ល្អជា​ច្រើន ដោយ​ភាគច្រើន​សុទ្ធតែ​បង្ហាញ​ពី​ការពេញចិត្ត និង​សើច​សប្បាយរីករាយ​»​។

គួរជម្រាបដែរថា អ្នកខ្លះ​ផ្តល់​គំនិត​ឲ្យ​អ្នកស្រី Campbell សរសេរ​សៀវភៅ តែ​អ្នកស្រី​មិន​ចង់យក​រឿង​ផ្ទាល់ខ្លួន​ទៅ​បរិយាយ​កាន់តែ​វែងឆ្ងាយ​នោះឡើយ​។ អ្វី​កាន់តែ​ពិសេស​ថែមទៀត​នោះ ពិ​ព័រ​ណ៌ The Forgotten Sock ក៏បាន​ទាក់ទាញ​អ្នក​បរិច្ចាគ​ថវិកា​ស​ប្បុស​ផងដែរ ដោយ​អ្នកស្រី​ទទួលបាន​ប្រាក់​ជាច្រើន​ពាន់​ដុល្លារ​ពី​សប្បុរសជន ដោយ​ថវិកា​ទាំងនោះ ត្រូវបាន​យកទៅ​បរិច្ចាគ​ដល់​មជ្ឈមណ្ឌល Jumping Mouse Children’s Center​។​

​គួរបញ្ជាក់ថា អ្នកស្រី Campbell កាន់តែ​រីករាយ ដោយ​សកម្មភាព​លេងសើច​ធម្មតា​របស់ខ្លួន ប្រែក្លាយជា​សកម្មភាព​ស​ប្បុ​រសធម៌​ដែល​ជួយ​ដល់​សង្គម​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print