សារព័ត៌មានរ៉យទ័រនៅថ្ងៃទី១០ខែធ្នូបានដកស្រង់ប្រភពព័ត៌មានពីក្រសួងថាមពលប្រេងអុីរ៉ាក់បានឲ្យដឹងថា មានអណ្តូងប្រេងចំនួនពីរកន្លែងនៅជាយក្រុង Kirkuk ភាគខាងជើងប្រទេសអុីរ៉ាក់ មានការវាយប្រហារបណ្តាឲ្យឆាបឆេះយ៉ាងខ្លាំង។ការវាយប្រហារធ្វើឡើងនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០។
ក្រសួងថាមពលប្រេងអុីរ៉ាក់បានប្រកាសថា មានកន្លែងស្តុកប្រេង២កន្លែងត្រូវឆាបឆេះ នៅយប់ថ្ងៃទី ៩ខែធ្នូ ដោយការវាយប្រហារពីក្រុមភេរវកម្ម ប៉ុន្តែមិនបានបញ្ជាក់ថាក្រុមភេរវកម្មណាវាយប្រហារឡើយ។ អណ្តូងប្រេងដែលរងការវាយប្រហារគឺស្ថិតនៅតំបន់Khabbaz ។
ក្រសួងថាមពលប្រេងបានបញ្ជាក់ថា ការវាយប្រហារខាងលើមិនធ្វើឲ្យប៉ះពាល់ដល់សកម្មភាពខួងប្រេង នោះឡើយ គឺក្នុងមួយថ្ងៃខួងបាន២៥០០០ បារ៉ែល។ ចំណែកអណ្តូងប្រេងដែលឆេះនោះ ខួងបានតែ២០០០បារ៉ែលប៉ុណ្ណោះក្នុងមួយថ្ងៃ ។ ដូច្នេះមិនធ្វើឲ្យប៉ះពាល់ខ្លាំងដល់សកម្មភាពខួងប្រេងឡើយ។
សារព័ត៌មានShafaq របស់អុីរ៉ាក់បានផ្សាយថា តាមកម្លាំងសន្តិសុខក្នុងតំបន់ ក្រុមភេរវកម្មដែលវាយប្រហារអណ្តូងប្រេងខាងលើគឺជាក្រុម រដ្ឋអ៊ិស្លាម៕
រូបភាព៖ Bilesa Shaweys/Twitter