ឆក់យកទូរស័ព្ទដៃបានសម្រេច​ហើយតែរត់មិនរួចពីខ្នោះសមត្ថកិច្ចខណ្ឌដង្កោ

ចែករំលែក៖

​ ភ្នំពេញ​ ៖​ កម្លាំងអន្តរាគមន៍​ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ បានឃាត់ខ្លួនជនសង្ស័យម្នាក់​ភ្លាមៗ​ កាលពីវេលាម៉ោង១៩និង១៥នាទី​ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចមុខខ្លោងទ្វារបុរីពិភពថ្មី២ ផ្លូវបេតុងព្រៃស ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោយពីជនសង្ស័យរូបនេះបានធ្វេីសកម្មភាពឆក់យកទូរស័ព្ទដៃបានសម្រេចពីនារី២នាក់កំពុងជិះម៉ូតូឌុបគ្នាតាមដងផ្លូវហេីយជិះម៉ូតូរត់គេចតែសំណាងអាក្រក់ទៅជួបសមត្ថកិច្ច​ ។

នគរបាលខណ្ឌដង្កោ​បានឲ្យដឹងថា​ ជនរងគ្រោះឈ្មោះ ហឿន ស្រីហម ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល តាមផ្លូវបេតុង ស្ថិតនៅភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។​ ចំណែកជនសង្ស័យម្នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានមាន ឈ្មោះ ពុត សុភាក់ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលក្នុងភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជនសង្ស័យមានសារធាតុញៀន) ។
វត្ថុតាងចាប់យក៖ ១-ទូរស័ព្ទដៃម៉ាកOppoពណ៌ខ្មៅចំនួន១គ្រឿង, ២-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ1G-1808 មានលេខតួ និងលេខម៉ាស៊ីន9144700 ចំនួន១គ្រឿង ។
នគរបាលខណ្ឌដង្កោ​ បានឲ្យដឹងទៀតថា​ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៩និង១៥នាទី ជនរងគ្រោះឈ្មោះ ហឿន ស្រីហម ភេទស្រី អាយុ២៣ឆ្នាំ និងឈ្មោះ ឡាយ ចន្ធូ ភេទស្រី អាយុ១៧ឆ្នាំ (ត្រូវជាមិត្តភក្តិរបស់ជនរងគ្រោះ) បានជិះម៉ូតូ១គ្រឿងម៉ាក
ស៊ុយហ្ស៊ុយគីស្មាស់ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1CH-0032 ឌុបគ្នាចេញពីហូបចំណីអាហារនៅបុរីពិភពថ្មី២ ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីត្រឡប់ទៅផ្ទះ ស្ថិតនៅភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយឈ្មោះ ឡាយ ចន្ធូ ជាអ្នកបើកម៉ូតូ ឯជនរងគ្រោះអង្គុយខាងក្រោយកាន់ទូរស័ព្ទដៃម៉ាក OPPO ពណ៌ខ្មៅ នៅដៃខាងស្តាំនិយាយបណ្តើរ ។ ពេលជនរងគ្រោះ និងមិត្តភក្តិបើកម៉ូតូតាមផ្លូវបេតុងព្រៃសពីលិចមកកើត ឌុបគ្នាចេញពីកន្លែងហូបអាហារបានប្រហែល១០ម៉ែត្រ ស្រាប់តែមានជនសង្ស័យម្នាក់ឈ្មោះ ពុត សុភាក់ ភេទប្រុស អាយុ២៥ឆ្នាំ ជិះម៉ូតូ១គ្រឿងស្របទិសគ្នាជាមួយជនរងគ្រោះ បានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីដៃជនរងគ្រោះ រួចបើកម៉ូតូគេចខ្លួនទៅទិសខាងកើត ហើយក៏មានកម្លាំងសមត្ថកិច្ចយើងដែលកំពុងជិះម៉ូតូល្បាតក្បែរកន្លែងកើតហេតុនោះបានឃើញហេតុការណ៍នេះ ក៏បើកម៉ូតូដេញតាមពីក្រោយរហូតដល់ផ្លូវបំបែកចូលទីលានចាក់សំរាម ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញទើបធ្វើការឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ រួមនឹងវត្ថុតាងយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោតាមនីតិវិធីច្បាប់ ។

​ ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើង ថា រូបគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោះប្រាកដមែន ហើយជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ៕​ ដោយ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print