គិតត្រឹមថ្ងៃទី​១១ ខែធ្នូនេះ! អ្នក​ឆ្លង​កូ​វីដ​-១៩ លើ​ពិភពលោក ឡើងដល់​ជាង​៧០.៧១​លាន​នាក់​,​ក្នុងនោះ​ជាង​១.៥៨​លាន​នាក់​ស្លាប់

ចែករំលែក៖

អន្តរជាតិ៖ បើគិត​ត្រឹម​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ​កូ​វីដ​-១៩ នៅលើ​ពិភពលោក កើនឡើងដល់​ជាង​៧០.៧១​លាន​នាក់​ហើយ ​ក្នុងនោះ​អ្នកស្លាប់ជាង​១.៥៨​លាន​នាក់​ និងអ្នកជាសះស្បើយ​ជាង​៤៩​លាន​នាក់ ​។ ខណៈសហរដ្ឋអាមេរិក ឥណ្ឌា និង​ប្រេ​ស៊ី​ល នៅតែ​បន្ត​រងគ្រោះ​ថ្នាក់ខ្លាំងជាងគេ​បំផុត​។​

សូមជម្រាបថា ​ក្នុងចំណោម​ជាង​៧០.៧១​លាន​ករណីខាងលើនេះ សហរដ្ឋអាមេរិក មានអ្នកកើត​ជាង​១៦​លាន​, ឥណ្ឌា​ជាង​៩.៧៩​លាន​, ប្រេ​ស៊ី​ល​ជាង​៦.៧៨​លាន​, រុស្ស៊ី​ជាង​២.៥៦​លាន​, បារាំង​ជាង​២.៣៣​លាន​។ ចំណែកចក្រភព​អង់គ្លេស អ៉ីតាលី តួ​ក​គី និង​អេ​ស្ប៉ា​ញ ស្ថិតក្នុង​រង្វង់​ជាង​១.៧​លាន​ដូចគ្នា រីឯ​ប្រទេស​ផ្សេងទៀត​ដែលមាន​ជាង​១​លាន​ករណី​រួមមាន អា​ហ្ស​ង់​ទីន កូ​ឡុំ​ប៊ី អាល្លឺម៉ង់ ម៉ិ​ក​ស៊ិ​ក ប៉ូឡូញ និង​អ៊ីរ៉ង់​។​

​ដោយឡែកនៅប្រទេសប៉េ​រូ មាន​ជាង​៩៧​ម៉ឺន​ករណី អ៊ុយ​ក្រែ​ន​ជាង​៨៥​ម៉ឺន​, អាហ្វ្រិក​ខាងត្បូង​ជាង​៨៣​ម៉ឺន​, ឥណ្ឌា​, បែលហ្ស៊ិក​, ហូ​ឡង់​, អ៊ីរ៉ាក់​, ស៊ី​លី​, ឆេ​ក និង​រូ​ម៉ា​នី មាន​ចន្លោះ​ពី​ជាង​៥៣​ម៉ឺន​ទៅជិត​៦០​ម៉ឺន​ករណី ខណៈ​តួលេខ​នៅ​បង់​ក្លា​ដែ​ស ហ្វីលីពីន កាណាដា និង​ប៉ា​គី​ស្ថានកំពុង​ឈានទៅរក​កន្លះ​លាន​ករណី​រៀងៗ​ខ្លួន​។​

​គួរបញ្ជាក់ដែរថា ចំពោះករណីកូវីដ១៩នេះដែរ ក្នុងចំណោម​អ្នកស្លាប់​ជាង​១.៥៨​លាន សហរដ្ឋអាមេរិក​មាន​ជិត​៣០​ម៉ឺន​នាក់ បន្ត​ដោយ​ប្រេ​ស៊ី​ល​ជិត​១៨​ម៉ឺន​, ឥណ្ឌា​ជាង​១៤​ម៉ឺន និង​ម៉ិ​ក​ស៊ិ​កជាង​១១​ម៉ឺន​។ ខណៈ២១​ប្រទេស​ទៀត មាន​អ្នកស្លាប់​ចាប់ពី​ជាង​១​ម៉ឺន​នាក់​ទៅ​ជាង​៦​ម៉ឺន​នាក់ ដែល​ក្នុងនោះ​ឥណ្ឌូណេស៊ី មាន​ជាង​១៨០០០​នាក់​ផងដែរ​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print