ទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានស្វាគមន៍កុមារមានពិការភាព និងគ្រួសារ ក៏ដូចជាប្រធាន “គម្រោងជប៉ុនមិនមានឧបសគ្គ ២០២០”

ចែករំលែក៖

ភ្នំពេញ៖ សូមជម្រាបជូនថា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញ លោកឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានស្វាគមន៍កុមារមានពិការភាព និងគ្រួសារ ក៏ដូចជាប្រធាន “គម្រោងជប៉ុនមិនមានឧបសគ្គ ២០២០” (Japan Barrier Free Project) និងក្រុមហ៊ុនលើកកម្ពស់ជនមានពិការភាព ដែលបានចូលរួមក្នុងគម្រោងនេះ ។

នៅក្នុងឱកាសនោះ លោកឯកអគ្គរាជទូតបានពន្យល់ពីក្របខណ្ឌគតិយុត្តិ គោលនយោបាយ និង​កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលពាក់ពន្ធ័នឹងជនពិការ ដូចជាច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ អនុក្រឹត្យស្តីពីការកំណត់អត្រានិងបែបបទនៃការជ្រើសរើសជនពិការចូលបម្រើការងារ និងការប្រារព្ធទិវាជនមានពិការភាពកម្ពុជានិងអន្តរជាតិជាដើម។

“គម្រោងជប៉ុនមិនមានឧបសគ្គ២០២០” ផ្តោតលើការផ្តល់ឱកាសដល់កុមារមានពិការភាពអាចបានចូលរួមក្នុងសកម្មភាពសង្គម និងផ្តោតលើតម្លៃគ្រួសាររបស់ជនពិការសម្រាប់សង្គម រដ្ឋាភិបាល និងវិស័យឯកជន៕

ដោយ, សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print