ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី១១ ខែធ្៧ ឆ្នាំ២០២០ រដ្ឋបាលសាលាខេត្តស្ទឹងត្រែង បានចេញសេចក្តីជូនដំណឹង ស្តីពី ការធ្វើតេស្តលើកទី៣ សំណាកវត្ថុវិភាគជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៏ “សហគមន៍ ២៨ វិច្ឆិកា”។
ក្នុងនោះរដ្ឋបាលសាលាខេត្តស្ទឹងត្រែងបានបញ្ជាក់យ៉ាងដូច្នេះថា, យោង ៖ ផែនការសម្រាប់ការធ្វើតេស្តសំណាកវត្ថុវិភាគជំងឺកូវីដ -១៩ ក្នុងព្រឹត្តិការណ៍ “សហគមន៍ ២៨ វិច្ឆិកា” របស់គណៈកម្មការប្រយុទ្ធនឹងជំងឺកូវដ១៩-ខេត្តស្ទឹងត្រែង។
គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ខេត្ត មានកិត្តិយស សូមគោរពជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលមានការពាក់ព័ន្ធនឹងបញ្ហាជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ *សហគមន៍ ២៨ វិច្ឆិកា” ដែលបានធ្វើតេស្តសំណាកវត្ថុវិភាគលើកទី២ រួចហើយកាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ ២០២០ កន្លងទៅគ្រប់អ្នកពាក់ព័ន្ធគឺមានលទ្ធផលអវិជ្ជមាន ផ្អែកតាមគោលការណ៍ និងផែនការបន្ទាប់ គឺ នឹងត្រូវធ្វើតេស្តសំណាកវត្ថុវិភាគលើកទី៣ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ថ្ងៃស្អែកនេះ។
សេចក្តីដូចបានគោរពជម្រាបជូនដំណឹងខាងលើ គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ខេត្ត សូមគោរពអញ្ជើញឯកឧត្តម លោកជំទាវ លោក លោកស្រី មេត្តាមកធ្វើតេស្តសំណាក វត្ថុវិភាគលើកទី៣ ចាប់ពីវេលាម៉ោង ៨ និង៣០នាទី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ នៅមណ្ឌលចត្តាឡីស័កខេត្ត ស្ថិតក្នុង បរិវេណមជ្ឈមណ្ឌលគរុកោសល្យភូមិភាគស្ទឹងត្រែង អគារអន្តេវាសិកដ្ឋានគរុសិស្ស (ចូលតាមច្រកទ្វារ ខាងក្រោយជ្រុងខាងកើត)។
ក្នុងករណីចាំបាច់ សូមទំនាក់ទំនងក្រុមការងារតាមរយៈលេខទូរស័ព្ទ ០៨៨ ៨៧៧ ៨០០០ ឬ ០១៧ ៧៧៨ ០០០។ សូមឯកឧត្តម លោកជំទាវ លោក លោកស្រី មេត្តាចូលរួមតាមការគោរពអញ្ជើញនេះ និងសូម
ទទួលនូវការគោរពរាប់អានដ៏ជ្រាលជ្រៅអំពីយើងខ្ញុំ៕
ដោយ៖ សុខ ខេមរា