ទស្សនាវដ្តី Time បានជ្រើសរើសលោកបៃឌិន និង លោកស្រីKamala Harris ដែលទើបតែជាប់ឆ្នោតជាប្រធានាធិបតីនិងអនុប្រធានាធិបតីអាមេរិកជាបុគ្គលប្រចាំឆ្នាំ២០២០។
សារព័ត៌មាន CNN បានផ្សាយថា លោកបៃឌិន និងលោកស្រី ហារីស បានបង្កើតប្រវត្តិសាស្ត្រថ្មី ដោយបានយកឈ្នះលោកត្រាំក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ។ ចំណែកលោកស្រី ហារីស គឺជាស្ត្រីមានដើមកំណើតអាស៊ីខាងត្បូងដំបូងគេបង្អស់កាន់តំណែងសំខាន់នេះ។
ទស្សនាវដ្តីTime បានសម្រេចជ្រើសរើស លោកបៃឌិននិងលោកស្រី ហារីសជាបុគ្គលប្រចាំឆ្នាំ ដែលសារតែបានផ្លាស់ប្តូរទឹកដីអាមេរិក។ បុគ្គលទាំងពីររូប គឺជាការសន្យាក្នុងការបង្រួបង្រួមអាមេរិក និងពិភពលោក ឲ្យមានការសាមគ្គីគ្នា ។
ក្រៅពីនេះនៅមាន CEO របស់ក្រុមហ៊ុន Zoom គឺលោក Eric Yuan ក៏ត្រូវបានជ្រើសរើសជាបុគ្គលប្រចាំឆ្នាំផងដែរ។ សេវាកម្មជជេកតាមអនឡាញកាន់តែពេញនិយមដោយសារតែការឆ្លងរាលដាកកូវីដ១៩នៅលើពិភពលោក និងធ្វើការពីចម្ងាយ។
ជាមួយគ្នានោះក៏មានតារាបាល់បោះ NBA លោក LeBron James ជាកីឡាករប្រចាំឆ្នាំ។ ចំណែកក្រុមចំរៀង ប៉បរបស់កូរ៉េខាងត្បូង គឺក្រុម BTS ក្លាយជាក្រុមចំរៀងប្រចាំឆ្នាំ។
ទស្សនាវដ្តីTimes បានចាប់ផ្តើមជ្រើសរើស បុគ្គលដែលមានឥទ្ធិពល ម្ចាស់ក្រុមហ៊ុន សិល្បៈ កីឡា… តាំងពីឆ្នាំ១៩២៧រហូតមកទល់ពេលនេះ ៕
រូបភាព៖ Time