បារាំងនឹងបន្តអនុម័តច្បាប់ គម្លាតសង្គម ក្រោយថ្ងៃទី​១៥ខែធ្នូ​ដើម្បីទប់ស្កាត់កូវីដ​១៩​

ចែករំលែក៖

នៅថ្ងៃទី​១០ខែធ្នូ នាយករដ្ឋមន្ត្រីបារាំង លោក​Jean Castex បានប្រកាសថា និងមានវិធានការរិតត្បិតជាបន្តទៀតដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ​១៩​ ក្រោយថ្ងៃទី​១៥ខែធ្នូ​ ​ជាពេលវេលាដែលបារំាង លុបច្បាប់បិទប្រទេស។
លោក​Jean Castex បន្តទៀតថា ក្រោយពេលច្បាប់​បិទប្រទេសបានបញ្ចប់នៅថ្ងៃទី​១៥ខែធ្នូ​​ រដ្ឋាភិបាលនិងបន្តអនុម័តច្បាប់ថ្មីបន្ថែមទៀត​ដល់ថ្ងៃទី​៣១ខែធ្នូ ។ ​ កាលពីយប់ថ្ងៃទី​១០ខែធ្នូ នាយករដ្ឋមន្ត្រីបារាំង និងបណ្តា មន្ត្រីជាន់ខ្ពស់ បានជួបប្រជុំគ្នា ពិភាក្សាស្តីពីវិធានការបន្ទាប់ដើម្បីទប់ស្កាត់កូវីដ​១៩ ក្រោយច្បាប់បិទប្រទេសបានបញ្ចប់នៅថ្ងៃទី​១៥ខែធ្នូ។
នៅថ្ងៃទី​១៥ខែធ្នូ ប្រធានាធិបតីបារាំងលោកម៉ាក្រុង និងប្រកាស​ជាថ្ងៃលុបច្បាប់បិទប្រទេស​ ប្រសិនបើស្ថានភាពកូវីដ​១៩ មិនមានការឆ្លងច្រើនទៀតនោះ​។​ ប៉ុន្តែតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រី​បញ្ជាក់ថា ចំនួនអ្នកឆ្លងនៅតែបន្តកើនឡើងខ្ពស់ គឺមានអ្នកឆ្លងលើសពី​៥០០០នាក់​ក្នុងមួយថ្ងៃ​។
ចាប់ពីថ្ងៃទី​១៥ខែធ្នូ ពលរដ្ឋបារំាំងនិងមានសេរីភាពក្នុងការធ្វើដំណើរក្នុងប្រទេស​ ប៉ុន្តែនៅពេលយប់ អាចនឹងបន្តអនុម័តច្បាប់​ ដោយខ្លាច មានការជួបជុំ​បង្កឲ្យមានអ្នកឆ្លងកូវីដ​១៩ថ្មីកាន់តែច្រើន។
តាមគម្រោង នៅយប់ឆ្លងឆ្នាំ ក៏នឹងត្រូវហាមប្រាមផងដែរ ដោយពលរដ្ឋទទួលស្វាគមន៍ឆ្នាំថ្មីនៅក្នុងផ្ទះ​ ។ ចាប់ពីថ្ងៃទី​១៥ខែធ្នូ បណ្តាក្រុមហ៊ុនអាចដំណើរការឡើងវិញខ្លះៗ ហើយក្រុមហ៊ុនមួយចំនួន រងចាំជាបន្តទៀត​ ក្នុងនោះមានទាំងទីតាំងកម្សាន្តនានា រោងភាពយន្តជាដើម​ គឺរងចាំដល់ថ្ងៃឌទី​៧ខែមករាឆ្នាំ​២០២១៕

...

រូបភាព៖ VOV

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print