សមត្ថកិច្ចឃាត់ខ្លួនចោរលួចគាស់ផ្ទះប្រជាពលរដ្ឋនៅសង្កាត់បឹងទំពុន

ចែករំលែក៖

ភ្នំពេញៈ នៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦នៅចំណុចផ្ទះជួលភូមិសន្សំកុសល៥ សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ មានករណីលួចគាស់ផ្ទះមិនបានសម្រេចមួយកើតឡើង ហើយជនសង្ស័យត្រូវបានឃាត់ខ្លួន ។

ម្ចាស់ផ្ទះជាជនរងគ្រោះឈ្មោះ ខៃ ចាន់រ៉ា ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរ ជាសិស្ស ស្នាក់នៅផ្ទះជួលខាងលើ។
ដោយឡែកជនសង្ស័យឈ្មោះ វ័ន្ត រតនា ភេទប្រុសអាយុ18ឆ្នាំ មុខរបមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ(ឃាត់ខ្លួនបាន)។ជនសង្ស័យម្នាក់ទៀតឈ្មោះ ខ្មៅ ហៅហ៊ុន ហៅង៉ុច រត់គេចខ្លួនបាត់។

សមត្ថកិច្ចបានចាប់យកបានវត្ថុតាងរួមមានៈ កង់1គ្រឿង និង១ទូរស័ព្ទSonyErison1គ្រឿង នៅវេលាម៉ោងខាងលើជនសង្ស័យ២នាក់បានជិះម៉ូតូម៉ាកCub1គ្រឿងក៏ចូលធ្វើសកម្មភាពគាស់ផ្ទះលួចយកកង់១គ្រឿងពីផ្ទះខាងលើ ពេលនោះក៏ត្រូវប្រជាពលរដ្ឋឃើញទាន់ក៏ចាប់បានជនសង្ស័យឈ្មោះ វ័ន្ត រតនា បាន។

ឯជនសង្ស័យម្នាក់ទៀតឈ្មោះ ខ្មៅ បានជិះម៉ូតូរត់គេចបាត់។ ពេលចាប់បានប្រជាពលរដ្ឋបានប្រគល់ជនសង្ស័យនិងវត្ថុតាងអោយមកកំលាំងអហខណ្ឌមានជ័យដើម្បីសាកសួរ ៕

image

image

ដោយ៖ សុខ ខេមរា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print