ភ្នំពេញ៖ បើយោងតាមនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃបានឲ្យដឹងថា, នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ នេះអនុវត្តតាមការណែនាំ និងចង្អុលបង្ហាញ ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានចាត់ក្រុមការងារ ដេីម្បីចុះរៀបចំទីតាំង ផែនការលំហូរអ្នកចូលរួមផ្តល់សំណាក ឲ្យស្របតាមវិធានការអនាម័យរបស់ក្រសួងសុខាភិបាល ត្រៀមសម្រាប់ការយកសំណាកធ្វេីតេស្តរកមេរោគកូវីដ១៩ លើកទី២ និងលេីកទី៣ ចំពោះអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល នៃព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ស្អែកនេះ នៅទីស្តីការក្រសួងមហាផ្ទៃ៕
ដោយ៖ សិលា
...