ប្រជាពលរដ្ឋប្រទះឃើញសាកសពជនអនាថាម្នាក់ដេកស្លាប់ ដោយសមត្ថកិច្ចសង្ស័យថាជាអំពើឃាតកម្ម

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋប្រទះឃើញសាកសពបុរសម្នាក់ដែលសង្ស័យជាអំពើឃាតកម្ម វាយសម្លាប់នៅក្នុងដីឡូត៍មួយកន្លែងមុខសាលាមុំ ដែលស្ថិតនៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

ដែលហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅដីឡូត៍វាលមួយកន្លែង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

សាកសពនេះត្រូវបានប្រជាពលរដ្ឋអះអាងថាគឺជាជនអនាថា ស្លៀកខោខ្លី ពណ៌ស ឆ្នូតខ្មៅ ដោះអាវ ហើយនៅលើផ្ទៃមុខមានស្នាមដោយសមត្ថកិច្ចសង្ស័យថាត្រូវក្រុមជនដៃដល់ដេញវាយ រត់មកស្លាប់នៅទីនេះ៕

20160218183626

20160218183628

20160218183629

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print