នៅយប់ថ្ងៃទី១១ខែធ្នូ (ពេលវេលាអាមេរិក)រដ្ឋបាលចំណីអាហារនិងឪសថអាមេរិក(FDA)បានអនុញ្ញាតឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវវ៉ាក់សាំង COVID-១៩ ដែលផលិតឡើងដោយក្រុមហ៊ុន Pfizer ។ ការអនុញ្ញាតនោះគឺជាការបើកផ្លូវឲ្យអាមេរិកចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ដល់ពលរដ្ឋ។
តាមសារព័ត៌មាន New York Times បានផ្សាយថាវ៉ាក់សាំងប្រឆាំងកូវីដ១៩ ចំនួន ២,៩ លានដូសបានចែកចាយដល់បណ្តារដ្ឋដើម្បីចាក់ដល់ពលរដ្ឋ ក្រោយការអនុម័តរបស់FDA។ ការអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់គឺជាប្រវត្តិសាស្ត្រក្នុងពេល អាមេរិកកំពុងប្រឈមវិបត្តិសុខាភិបាល ដោយមានពលរដ្ឋដល់ទៅជាង២៩០ពាន់នាក់ស្លាប់។
បច្ចុប្បន្នអាមេរិក ក្លាយជាប្រទេសទី៦ហើយដែលបានអនុម័តឲ្យចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ បន្ទាប់ពីប្រទេស អង់គ្លេស បារ៉ែន កាណដា អារ៉ាប៊ី សាអូឌីននិងម៉ិចស៊ីកូ ក្នុងការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ របស់ក្រុមហ៊ុនPfizer ។ នៅសប្តាហ៍ក្រោយអ៊ឺរ៉ុប ក៏នឹងអនុម័តឲ្យចាក់វ៉ាក់សាំង ដូចគ្នាដើម្បីបញ្ចប់កូវីដ១៩។
ការអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង ចំពេលដែលអាមេរិកមានករណីឆ្លងខ្ពស់ ហើយមានអ្នកស្លាប់ដល់ទៅជាង៣ពាន់នាក់ក្នុងមួយថ្ងៃ គឺច្រើនបំផុតមិនធ្លាប់មាន៕
រូបភាព៖ Reuters/TTXVN