ក្លិប Santos ត្រូវបង់ប្រាក់២,៩លានអឺរ៉ូទៅឱ្យ Barcelona ក្នុងករណីផ្ទេរកីឡាករ Gabigol

ចែករំលែក៖

ស្របពេលដែលក្រុម Barcelona កំពុងជួបប្រទះផ្នែកហិរញ្ញវត្ថុដែលអាចកើតមាន តុលាការអាជ្ញាកណ្តាលសម្រាប់កីឡា (CAS) ដែលបញ្ជាឱ្យក្លិបSantos បង់ប្រាក់ឱ្យក្លិប Barcelona ចំនួន,លានអឺរ៉ូដែលជាផ្នែកមួយនៃករណីផ្ទេរកីឡាករ Gabigol  នេះបើយោងតាមការចុះផ្សាយរបស់ Soccer News កាលពីថ្ងៃម្សិលមិញ។

ក្លិបទាំងពីរមានជម្លោះទាក់ទងនឹងថា តើក្លិប Barcelona មានសិទ្ធិបដិសេធដំបូងលើកិច្ចព្រមព្រៀងផ្ទេរកីឡាករ Gabigol ដែលមានឈ្មោះពិតគឺGabriel Barbosa នៅក្នុងលក្ខខណ្ឌមួយចំនួនដែលជាផ្នែកនៃកិច្ចព្រមព្រៀងរវាងក្រុមទាំងពីរមុនការផ្ទេរកីឡាករ Neymar 

ករណីនេះបានចាប់ផ្តើមកាលពីឆ្នាំ២០១៦ នៅពេលដែល Gabigol  បានចុះកុងត្រាជាមួយក្លិប Inter Milan ហើយ Barcelona បានបង្ហាញការមិនសប្បាយចិត្តនៅពេលនោះ ដោយបញ្ជាក់យ៉ាងច្បាស់ថាពួកគេនឹងចាត់វិធានការតាមផ្លូវច្បាប់។

ក្លិ Barcelona បានចោទប្រកាន់ក្លិបប្រេស៊ីល Santos ដែលមិនគោរពពេលវេលាកំណត់នៃកិច្ចព្រមព្រៀង និងបានបដិសេធជាសាធារណៈនូវវិធីដែល Santos ធ្វើជំនួញទិញ-ដូរកីឡាករ

ជាផ្នែកមួយនៃកិច្ចព្រមព្រៀងដើមដែលត្រូវបានឈានដល់ការផ្ទេរកីឡាករ Neymar ពីSantos ទៅកាន់ទឹកដី Camp Nou ក្លិប Barcelona គួរតែមានរយៈពេលថ្ងៃដើម្បីផ្គូផ្គងការផ្តល់ជូនណាមួយដែលត្រូវបានទទួលយកដោយក្លិបប្រេស៊ីលសម្រាប់កីឡាករ Gabigol ទៅ Santos វិញ។

ក្លិប Santos បានជូនដំណឹងដល់ក្លិបយក្សអេស្ប៉ា Barcelona នូវសំណើចំនួន៣០លានអឺរ៉ូ ប៉ុន្តែមិននៅក្នុងពេលវេលាដែលបានកំណត់ក្នុងកិច្ចសន្យាទិញ-ដូរកីឡាករនោះទេ។ ហេតុដូចនេះហើយបានជាតុលាការអាជ្ញាកណ្តាលកីឡា (CAS) បានធ្វើការសម្រេចចិត្តប្រឆាំងនឹងសំណើនេះ ៕

...

ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print