តុលាការកំពូល​ ច្រានចោលពាក្យបណ្តឹង​ របស់រដ្ឋតិចសាស

ចែករំលែក៖

តុលាការកំពូលអាមេរិក​បានច្រានចោលពាក្យបណ្តឹងរបស់រដ្ឋតិចសាស ក្នុងគោលដៅប្រែក្រឡាសលទ្ធផលបោះឆ្នោតអាមេរិក​។​
សារព័ត៌មាន រ៉យទ័រ​បានដកស្រង់សេចក្តីប្រកាស របស់តុលាការកំពូលកាលពីថ្ងៃទី​១១ខែធ្នូ ថា​ ចៅក្រម​តុលាការកំពូល​បានសម្រេចច្រានចោលពាក្យបណ្តឹង​របស់អភិបាលរដ្ឋតិចសាស​លោកKen Paxton ទាមទារឲ្យលុប​លទ្ធផលបោះឆ្នោតនៅក្នុងរដ្ឋ​ Pennsylvania, Georgia, Wisconsin និង Michigan ​។
នៅក្នុងពាក្យបណ្តឹង​កាលពីថ្ងៃទី៨ខែធ្នូ លោក​ Paxtonបានទាមទារឲ្យ លុបចោល​លទ្ធផលបោះឆ្នោត​ នៅក្នុងរដ្ឋយុទ្ធសាស្ត្រទាំង​៤ខាងលើដែលមាន​កៅអីដំណាងដល់ទៅ៦២​កៅអី។​ លោកបន្តទៀតថា ការប្រកាសទទួលស្គាល់លោកបៃឌិន ជាប់ឆ្នោតគឺជារឿង​ខុសច្បាប់។
ពាក្យបណ្តឹងរបស់ អភិបាលរដ្ឋតិចសាស ស្នើដល់តុកាលារកំពូលពន្យាពេលប្រជុំ​នៅ​ថ្ងៃទី​១៤ខែធ្នូ​ ដើម្បីបញ្ជាក់ថា លោកត្រាំ​​ចាញ់ឬឈ្នះក្នុងការបោះឆ្នោតឆ្នាំ​២០២០នេះ។
តុលាការកំពូល​ បានបញ្ជាក់យ៉ាងច្បាស់ថា តិចសាសមិនមានភស្តុតាងគ្រប់គ្រាន់តាមផ្លូវច្បាប់​​ ក្នុងការប្តឹង​ក្នុងរដ្ឋយុទ្ធសាស្ត្រទាំង​៤នោះឡើយ​។ ​ការច្រានចោលនោះ បានបញ្ចប់ នៅក្តីស្រម័យចង់បន្តដឹកនាំអាមេរិក​របស់លោកត្រាំ​៕

...

រូបភាព៖ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print