អនុប្រធានក្រុមការងារគណ:ពង្រឹងមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណ:ពង្រឹងមូលដ្ឋានស្រុកពញាឮ អញ្ជើញចុះពិនិត្យការងារសាងសង់ស្នាក់ការគណបក្សប្រជាជនកម្ពុជា

ចែករំលែក៖

ខេត្តកណ្ដាល៖ នៅថ្ងៃសៅរ៍ ១២រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ នេះ លោក លឹម គានហោ អនុប្រធានក្រុមការងារគណ:ពង្រឹងមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណ:ពង្រឹងមូលដ្ឋានស្រុកពញាឮ ព្រមទាំងលោកអភិបាលរងខេត្តកណ្តាល លោកអភិបាលស្រុកពញាឮ និងក្រុមការងារ បានអញ្ជើញចុះពិនិត្យការងារសាងសង់ស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកពញាឮ ដែលរហូតមកពេលនេះសម្រេចបានប្រមាណ ៩៥% ហើយ ។

សូមបញ្ជាក់ជូនជ្រាបថា , អគារស្នាក់ការថ្មីខាងលើនេះ បានចាប់ផ្តើមដំណើរការសាងសង់​ពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ ដែលកំពុងសាងសង់ជិតរួចរាល់ និងត្រៀមរៀបចំសម្ពោធដាក់ឲ្យប្រើប្រាស់បម្រើដល់បងប្អូនប្រជាពលរដ្ឋស្រុកពញាឮ នាពេលដ៏ខ្លីខាងមុខនេះ ដោយទំហំការងារសាងសង់រួមមាន ៖
– ចាក់ដីបំពេញបរិវេណទីធ្លាទីស្នាក់ការបក្ស
– សង់ក្លោងទ្វារថ្មី និងចាក់ផ្លូវកៅស៊ូថ្មីចូលទីស្នាក់ការបក្ស
– កែលម្អរអគារស្នាក់ការបក្សចាស់ ជាសាលប្រជុំខ្នាតតូចថ្មី
– រៀបចំសួនច្បារលម្អរបរិវេណទីស្នាក់ការបក្ស
– សាងសង់អគារស្នាក់ការបក្សថ្មី ទំហំ ៣២ម៉ែត្រ x ១២ម៉ែត្រ កម្ពស់ ០២ជាន់
មានបន្ទប់សាលប្រជុំធំ ៥០០នាក់ ចំនួន ០១ និងបន្ទប់ការិយាល័យធំ ចំនួន ០៥ សម្រាប់បម្រើតាមវិស័យផ្សេងៗ ៕

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print