ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់ អធិការនគរបាលស្រុកថ្មគោល មានករណី គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងរថយន្តជូនដំណឹងដល់ក្រុមគ្រួសារសព
បើកតាមមន្ត្រីនគរបាលជំនាញស្រុកថ្មគោលបានឲ្យដឹងថា នៅថ្ងៃសៅរ៍ ១២រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង០០.៣០នាទី រំលោភអាធ្រាត្រ នៅ លើផ្លូវជាតិលេខ៥ ចំណុចក្រុម១២ ភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តធំ និងរថយន្តតូច
១- រថយន្តធំម៉ាក ហ៊ីយ៉ុនដាយ ពណ៌ស ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-1268 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនពីកន្លែងកើតហេតុ
២-រថយន្តម៉ាកព្រូស សេរីឆ្នាំ២០០៦ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2AY -7925 បើកបរដោយឈ្មោះ ញ៉យ ជំនោរ ភេទប្រុសអាយុ ៣៤ ឆ្នាំ មានទីលំនៅភូមិ 4៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ (បានស្លាប់នៅនឹងកន្លែងកើតហេតុ)
មន្ត្រីនគរបាលជំនាញផ្នែកចរាចរណ៍ស្រុក
ថ្មគោលបានបន្តថា សូមជូនដំណឹង បើបងប្អូនក្រុមគ្រួសារសពបានឃើញហើយ មកទទួលសពផង៕
ស សារ៉េត