ខេត្តស្វាយរៀង៖ លោក តូច ប៉ូលីវ៉ា អនុប្រធានសសយកខេត្តតំណាងលោក ឌី វិជ្ជា ប្រធាន សសយក ខេត្តស្វាយរៀងបានចូលរួមក្នុងពិធីប្រគល់ ទទួលសម្ភារៈពីឱសថស្ថាន អរុណរះនៅថ្ងៃសៅរ៍ ១២រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០នៅស្នាក់ការសសយកខេត្តស្វាយរៀង។
លោកតូចប៉ូលីវ៉ាអនុប្រធានសសយកខេត្តស្វាយរៀងបានថ្លែងអំណរគុណដល់លោក ថោង ប៊ុនធឿន និងក្រុមគ្រួសារ ដែលជាម្ចាស់អំណោយ ហើយសំភារៈដែលបានផ្ដល់ជូននៅថ្ងៃនេះ និងយកទៅចាត់ចែងប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌ សកម្មភាពផ្សេងៗ ក្នុងយុទ្ធនាការផ្សព្វផ្សាយអប់រំនូវវិធានការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅតាមមូដ្ឋាន ។
សូមបញ្ជាក់ថាសម្ភារៈពីឱសថស្ថាន អរុណរះ ដែលប្រគល់អោយសសយក ខេត្តស្វាយរៀង រួមមាន
អង្ករ ១តោន ស្មើ ៤០បាវ មី ១០កេស ត្រីខ ១កេស
អាកុល ២កាន (៦០លីត្រ) ម៉ាស ១កេសធំ (២៥០០ម៉ាស) ថវិកា ៥០មុឺន រៀល ៕ ដោយ៖ យឹម សុថាន