អ្នកណាខ្លះពេលពាក់ម៉ាសច្រើនម៉ោង ធ្វើឲ្យកើតអការៈអាលែកហ្ស៊ីស្បែក តើគួរប្រើតិចនិក​យ៉ាងម៉េចទើបថែទាំ​ស្បែក​មុខ​

ចែករំលែក៖

អត្ថបទសុខភាព៖ បច្ចុប្បន្ននេះ គឺជារដូវកាលនៃជំងឺរាតត្បាតកូវីដ១៩​​ ដូច្នេះប្រជាពលរដ្ឋបាននាំគ្នាចូលរួមអនុវត្តវិធានការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ជំងឺឆ្លងមួយនេះ ដោយធ្វើការពាក់ម៉ាសលាងដៃជាមួយសាប៊ូ ឬអាល់កុលការពារគឺជារឿងដែល​​ចៀសមិនរួច​​ឡើយ ប៉ុន្តែទោះជាយ៉ាងណាបញ្ហាសុខភាពនិងសម្រស់ត្រូវតែដើរទន្ទឹមគ្នា។​ ​ហេតុដូច្នេះហើយ​​ ស្រីៗយើងគួរតែផ្លាស់ប្តូរទម្លាប់ថែទាំស្បែកមុខ​​មួយចំនួនដើម្បីឲ្យសមស្របទៅនឹងសភាពការណ៍បច្ចុប្បន្ន

​​ពិតជាមិនមែនជារឿងងាយស្រួលនោះទេ ចំពោះការពាក់ម៉ាសប្រចាំថ្ងៃសម្រាប់ស្បែកមុខដ៏ស្រស់ផូរផង់របស់មនុស្សយើងឡើយជាពិសេសនៅពេលដែលយើងពាក់ម៉ាសច្រើនម៉ោងស្បែករបស់យើងនឹងងាយប្រតិកម្ម រោល ព្រមទាំង​​ឡើងមុន​​ថែមទៀតផង

ដូច្នេះ ដើម្បីការពារ​​ស្បែក​​មុខពីបញ្ហាផ្សេងក៏ដូចជា​​ថែទាំផ្ទៃមុខ​​ឲ្យ​​នៅតែមានសភាពស្រស់ថ្លាទន់ម៉ត់រលោង​​​​​ ​​​​​​​​​ស្រីៗយើងគួរចាប់ផ្ដើមអនុវត្តតិចនិកងាយខាងក្រោម

. ទុកឲ្យស្បែកដកដង្ហើមខ្លះ

នៅពេលដែលយើង​​ការពារខ្លួនដោយប្រើម៉ាសនិងរបាំងមុខ​ ​ស្បែកយើងពិតជាពិបាកដកដង្ហើមណាស់​​​ ដូច្នេះ​​ហើយយើងត្រូវទុកឲ្យស្បែកនៅទំនេរខ្លះដោយព្យាយាមកាត់បន្ថយ​​ការ​​ប្រើប្រាស់គ្រឿងសម្អាតផ្សេងៗ​ ​ដើម្បីចៀសវាងការស្ទះរន្ធរោមដែលជាហេតុ​​ធ្វើឲ្យកើត​​មុននៅលើផ្ទៃមុខ

. ប្រើហ្វូមលាងមុខដែលគ្មានជាតិកាត់

ជាមួយគ្នានេះដែរការពាក់ម៉ាសច្រើនម៉ោងអាចធ្វើឲ្យស្បែក​​មុខរបស់យើងរោលក្រហាយ​ ​និង​​ធ្វើឲ្យមានការរមាស់ ​​មានស្នាមក្រហម​​ជាដើម ហេតុនេះការលាងសម្អាតមុខជាមួយនឹងហ្វូមដែលគ្មានសារធាតុកាត់គឺជារឿងសំខាន់បំផុតពីព្រោះវាមិនត្រឹមតែជួយលាងសម្អាតស្បែកបានល្អប៉ុណ្ណោះទេវាក៏​​ជួយ​​រក្សាកម្រិតជាតិទឹក​​ក្នុងស្បែក​​ ដែលមិនធ្វើឲ្យស្បែកស្ងួត​​ផងដែរ​​

. លាបឡេការពារកម្ដៅថ្ងៃ

ស្រីៗយើងមិនគួរមើលរំលងការលាប​​ឡេការពារកម្ដៅថ្ងៃឡើយ​​ ​បើទោះ​​បីជា​​ត្រូវនៅតែផ្ទះក៏ដោយចូរជ្រើសរើសប្រភេទឡេដែលអាចការពារយើង​​ពីកាំរស្មី UVA UVB កាំរស្មីអ៊ីនហ្វ្រារ៉េដក៏ដូចជាធន់នឹងទឹក​ ​ព្រមទាំងញើស​​បានល្អប្រសិនបើយើងធ្វេសប្រហែសកាំរស្មីទាំងនោះនឹងចូលទៅបំផ្លាញដល់ស្រទាប់ស្បែកយ៉ាងជ្រៅដែលបណ្ដាលឲ្យស្បែកមុខ​​របស់យើងឆាប់ចាស់ជាងវ័យ​​ និងកើតមាន​​ស្នាមជ្រីវជ្រួញ​​ថែមទៀតផង​​

. ដោះម៉ាសចេញឲ្យបាន១៥នាទីនៅរៀងរាល់៤ម៉ោងម្តង

បើទោះជាយើងរវល់ខ្លាំង​​នឹងការងារដែលតម្រូវឲ្យពាក់ម៉ាសជាប់ជាប្រចាំ​​យ៉ាងណាក៏ដោយយើងត្រូវឆ្លៀតពេលយ៉ាងតិចណាស់ឲ្យបាន១៥នាទីដើម្បីសម្រាក​​ទាំង​​រាងកាយក៏ដូចជាស្បែកមុខរបស់​​យើង​​ការទុកឲ្យស្បែក​​ស្រូបយកខ្យល់បរិសុទ្ធពីខាងក្រៅគឺជាការជួយសង្គ្រោះដល់ស្បែករបស់យើង​​ឲ្យចៀសឆ្ងាយពីបញ្ហាស្បែកនានា​​ ចូរដោះម៉ាសនៅកន្លែងដែល​​មានសុវត្ថិភាពនិង​​លាងដៃឲ្យបាន​​ស្អាតជាមុនសិនមុននឹង​​​ដោះម៉ាស​​​

ក្នុងករណីមានសំណួរ មន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ព្យាបាលជូនទេ៕ដោយ៖សហការី

 

រូបតំណាង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print