លោកស្រី ហ៊ុន ម៉ាណា និងលោក ឌី វិជ្ជា ជាស្វាមី បានរំលឹក សូមពុកម៉ែ បងប្អូន ប្រជាពលរដ្ឋ មេត្តាយកចិត្តទុកដាក់ការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីទប់ស្កាត់ និងបង្ការ ជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកា ស្ថានីយទូរទស្សន៍បាយ័ន និងលោក ឌី វិជ្ជាអគ្គស្នងការរង នគរបាលជាតិ បានក្រើនរំលឹកដល់បងប្អូនជនរួមជាតិក្នុងការការពារ ទប់ស្កាត់ការឆ្លងកូវីដ-១៩ ។

ក្នុងនោះលោកស្រីបាន បង្ហោះលើហ្វេសប៊ុកផ្លូវការយ៉ាងដូច្នេះថា ដើម្បីអោយកម្ពុជាគ្មានការរងគ្រោះដោយជំងឺកូវីដ-១៩ សូមពុកម៉ែ បងប្អូន ប្រជាពលរដ្ឋ  មេត្តាយកចិត្តទុកដាក់ការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីទប់ស្កាត់ និងបង្ការជំងឺកូវីដ-១៩ តាមរយៈ រក្សាគម្លាតសុវត្ថិភាព ការពាក់ម៉ាស់ ដុសលាងសម្អាតដៃជាមួយសាប៊ូ, ស្រោមដៃ, ទឹកអាល់កុល និង រស់នៅប្រកបដោយអនាម័យអោយបានត្រឹមត្រូវតាមការណែនាំរបស់រាជរដ្ឋាភិបាល ពិសេសក្រសួងសុខាភិបាល។ ក្នុងករណីមានការសង្ស័យណាមួយត្រូវរាយការណ៍ជូនគ្រូពេទ្យឱ្យបានឆាប់បំផុត៕

          

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print