សម្ព័ន្ធមិត្ត​ប៉ាស៊ីហ្វិក បង្ហាញក្តីសង្ឃឹម​ពីកំណើនសេដ្ឋកិច្ច ក្រោយមានវ៉ាក់សាំង កូវីដ​

ចែករំលែក៖

បណ្តាប្រទេសជាសមាជិកសម្ព័ន្ធមិត្តប៉ាស៊ី​ហ្វិក​បានបង្ហាញក្តីសង្ឃឹមថា នៅក្នុងឆ្នាំ​២០២១ ​នឹងដំណើរការសេដ្ឋកិច្ចល្អប្រសើរឡើងវិញ​​ ក្រោយមានវ៉ាក់សាំងប្រឆាំងកូវីដ​១៩ ប្រើប្រាស់ទូលំទូលាយនៅលើពិភពលោក​។
បណ្តាមេដឹកនាំ​ និងមន្ត្រីជាន់ខ្ពស់​មកពីប្រទេស​ឈីលី កូឡំប៊ី​ ម៉ិចស៊ីកូ​ និង ប៉េរ៉ូ​ កាលពីថ្ងៃទី​១១ខែធ្នូ បានចូលរួមកិច្ចប្រជុំ សម្ព័ន្ធមិត្តប៉ាស៊ីហ្វិក​ លើកទី​១៥ ដែលរៀបចំឡើងតាមបែប អនឡាញ។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ ប្រធានាធិបតី ឈីលី លោកSebastian Pinera បានបញ្ជាក់ថា ​«យើងទទួលបានការរីកចំរើនយ៉ាងខ្លាំង​​ ដោយមានវ៉ាក់សាំង​ ប្រកបដោយសុវត្ថិភាព និង​ប្រសិទ្ធភាព​ ចាក់ជូនពលរដ្ឋលើពិភពលោក​។ នេះជាជំហាន​មួយដ៏ល្អសម្រាប់យើង​ដំណើការសេដ្ឋកិច្ចឡើងវិញ ។
សព័ន្ធមិត្តប៉ាស៊ីហ្វិក​ មានពលរដ្ឋសរុប​២១០លាននាក់​ ដោយមានវិស័យសេដ្ឋកិច្ច​មធ្យម​៣៥ភាគរយ នៃផលិតផលក្នុងស្រុក នៅតំបន់អាមេរិកឡាទីន​។ ប៉ុន្តែនៅក្នុងឆ្នាំ ២០២០​ ដោយការឆ្លងរាលដាលកូវីដ​១៩​ប៉ះពាល់យ៉ាងខ្លាំង​ដល់សេដ្ឋកិច្ច គឺធ្លាក់ចុះនៅសល់តែ​១៣%ប៉ុណ្ណោះ។
ពលរដ្ឋអាមេរិកឡាទីនរាប់សិបលាននាក់ដែលមានជីវភាពរស់នៅមធ្យម អាចប្រឈមនឹងភាពក្រីក្រ ដោយសារតែការឆ្លងរាលដាកកូវីដ​១៩​ ។ មិនថាប្រទេសតំបន់អាមេរិកឡាទីន​ គឺប្រទេសជាច្រើនជុំវិញពិភពលោក​ប្រឈមនឹង​ វិបត្តិសេដ្ឋកិច្ចដូចគ្នា ដោយសារតែ ការបិទប្រទេស​៕

...

រូបភាព៖ KT

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print