លោក ដួង តារា ក្រើនរំឮកពី អភិក្រម ៥ របស់សម្ដេច តេជោ ហ៊ុន សែន

ចែករំលែក៖

ភ្នំពេញ៖ លោក ដួង តារា រដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ លោកបានក្រើនរំលឹក អភិក្រម៥ របស់សម្ដេចប្រមុខដឹកនាំប្រទេស។

ក្នុងនោះលោក ដួង តារា បានសំណេរលើផេកផ្លូវការរបស់ខ្លួនយ៉ាងដូច្នេះថា , អរគុណសន្តិភាព រីករាយថ្ងៃអាទិត្យ ជាមួយសីល៥ សម្តេចតេជោ!

រដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី លោកដួង តារា បានថ្លៃថា, ដើម្បីទទួលបាននូវភាពរីករាយពិតប្រាកដ គឺត្រូវមានអារម្មណ៍រីករាយបរិសុទ្ធផុសចេញពីបេះដូងជាមុនហើយដែលនឹងបង្ហាញចេញលើកែវភ្នែកដ៏ស្រទន់ និងទឹកមុខដ៏ស្រស់ថ្លារបស់យើង។ ព្រោះថាផ្ទៃមុខដ៏ស្រស់ថ្លារបស់យើង គឺជាសេចក្តីសុខរបស់ពិភពលោក។

ចំពោះរូបខ្ញុំជាមន្រ្តីបម្រើរាស្រ្តដែលមានឱកាសបានបម្រើសម្តេច និងប្រទេសជាតិ គឺត្រូវតែធ្វើជាគម្រូល្អដល់ប្រជាពលរដ្ឋ ដែលត្រូវតែអនុវត្តអោយបាននូវសីលប្រាំ ១)ឆ្លុះកញ្ចក់ ២)ងូតទឹក ៣)ដុសក្អែល ៤)ព្យាបាល និង ៥)វះកាត់។ បើគោរពសីល៥ខាងលើបានហើយ សន្តិភាពផ្លូវចិត្តផ្លូវកាយនឹងកើតមានពិតប្រាកដ។

ខ្ញុំសូមគោរពថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានផ្តល់ឱកាសអោយខ្ញុំបានចូលរួមជួយដោះស្រាយបញ្ហាវិវាទផ្សេងៗក្រៅប្រព័ន្ធតុលាការជូនបងប្អូនប្រជាពលរដ្ឋឈរលើគោលការណ៍ឈ្នះឈ្នះសម្តេច ដែលជាផ្នែកមួយនៃការអនុវត្តអភិក្រមទាំង៥ខាងលើអោយមានប្រសិទ្ធភាព ដើម្បីការពារផលប្រយោជន៍ពិតប្រាកដរបស់ប្រជាពលរដ្ឋសម្តេចនៅទូទាំងប្រទេស។ បើគោរពសីល៥ខាងលើបានហើយ សន្តិភាពផ្លូវចិត្តផ្លូវកាយនឹងកើតមានពិតប្រាកដ។

ខ្ញុំបាទនិងប្រជាពលរដ្ឋខ្មែរស្រឡាញ់សន្តិភាព សូមគោរពជូនពរសម្តេចទាំងទ្វេមានសុខភាពល្អរឹងមាំនិងអាយុវែងបំផុតដើម្បីអភិវឌ្ឍន៍កម្ពុជាអោយកាន់តែរុងរឿងថ្កុំថ្កើង។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print