ពលរដ្ឋអាមេរិករាប់សិបពាន់នាក់ បាននាំក្នាដង្ហែរក្បួននៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី១២ខែធ្នូ គាំទ្រ ប្រធានាធិបតីដូណាល់ ត្រាំ នឹងទាមទារប្រែក្រឡាស់លទ្ធផលបោះឆ្នោត អាមេរិក។
ជាមួយគ្នានេះក្រុមអ្នកគាំទ្រលោកត្រាំបានអំពាវនាវឲ្យពលរដ្ឋ នៅទូទាំងប្រទេសដង្ហែរក្បួនបាតុកម្ម ប្រឆាំងលទ្ធផលបោះឆ្នោត។ ក្រុមអ្នកគាំទ្រលោកត្រាំបានចោទប្រកាន់ថាមានបន្លំក្នុងការបោះឆ្នោត ហើយថ្កោលទោសដល់តុលាកាកំពូលអាមេរិកដែល ច្រានចោទពាក្យបណ្តឹង។
ក្រុមបាតុករ (Stop the Steal)(បញ្ចប់ការលួច) បានអំពាវនាវដល់ ពលរដ្ឋចូលរួមដង្ហែរក្បួន នឹងធ្វើពិធីបន់ស្រន់។ ក្នុងចំណោមបាតុករមានក្រុមមួយមានគ្នាប្រមាណ២០០អាចបង្កអំពើហិង្សា ដោយអ្នកទាំងនោះ បានពាក់អាវការពារគ្រាប់។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ការដែលលោកត្រាំមិនព្រមចុះចាញ់នៅនឹងធ្វើឲ្យសង្គមអាមេរិកកាន់តែបែកបាក់ ជាសញ្ញាមិនល្អដល់ថ្ងៃអនាគត់។ មកទល់ពេលនេះលោកត្រាំ នៅតែប្រកាសថា លោកជាអ្នកឈ្នះដដែល បើទោះបីបណ្តារដ្ឋទទួលស្គាល់ជាផ្លូវការលោកបៃឌិនអ្នកឈ្នះក្តី៕
រូបភាព៖ AP