អាមេរិកចាប់ផ្តើមចែកចាយវ៉ាក់សាំងកូវីដ​១៩ ដល់បណ្តារដ្ឋ ត្រៀមចាក់ដល់ពលរដ្ឋ

ចែករំលែក៖

នៅថ្ងៃទី១២ខែធ្នូ រដ្ឋាភិបាលអាមេរិក​បានចែកចាយវ៉ាក់សាំងប្រឆាំងកូវីដ​១៩ ដល់បណ្តារដ្ឋ​ត្រៀមចាក់ ជាទ្រង់ទ្រាយធំដល់ពលរដ្ឋឲ្យបានឆាប់បំផុត​។ ការចែកចាយធ្វើឡើងក្រោយ រដ្ឋបាលចំណីអាហារនិងឪសថអាមេរិក (FDA) បានអនុម័តឲ្យប្រើប្រាស់ជាបន្ទាន់​​នៅវ៉ាក់សាំង ផលិតដោយក្រុមហ៊ុនPfizer សហការណ៍ជាមួយ ក្រុមហ៊ុនអាល្លឺម៉ង់​។
នេះជាប្រភេទវ៉ាក់សាំង​ដំបូងបង្អស់​ដែលបានអនុម័តឲ្យប្រើប្រាស់ជាផ្លូវការ នៅលើទឹកដីអាមេរិក ។ កន្លងមក​ប្រទេស អង់គ្លេស បារ៉ែន និងកាណាដា ក៏ចាក់វ៉ាក់សាំង ប្រឆាំងកូវីដ​១៩​របស់ក្រុមហ៊ុន Pfizer ។ ការចាក់វ៉ាក់សាំង នឹងជួយឲ្យអាមេរិក ឆាប់ឆ្លងផុតដំណាក់កាល អាក្រក់បំផុតដោយសារតែកូវីដ​១៩​។
តាមការលើកឡើងរបស់ FDA ​វ៉ាក់សាំងប្រឆាំងកូវីដ​១៩ និងបញ្ជូនទៅកាន់មជ្ឈមណ្ឌល​ចែកចាយ​ទាំង ៦៣៦ កន្លែង ទូទាំងទឹកដីអាមេរិក នៅថ្ងៃទី​១៣ខែធ្នូ​ ។ ពលរដ្ឋនៅទូទាំង​៥០រដ្ឋ​និងទទួលបានការចាក់វ៉ាក់សាំង​ ចាប់ពីថ្ងៃទី​១៤ខែធ្នូ ។ វគ្គដំបូងអាមេរិក ចាក់វ៉ាក់សាំង​ប្រមាណ​២,៩លានដូស​ដល់ពលរដ្ឋ ក្នុងនោះបុគ្គលិកសុខាភិបាល​និង មនុស្សចាស់ទទួលបានវ៉ាក់សាំងមុនគេ។
គិតដល់ព្រឹកថ្ងៃទី​១៣ខែធ្នូ នៅលើពិភពលោក មានករណីឆ្លងជាង ៧២លាននាក់ ស្លាប់ជាង​១,៦លាននាក់ និងព្យាបាលជាសះស្បើយជាង​៥០,៤លាននាក់ផងដែរ​។ អាមេរិកជាប្រទេសមានករណីឆ្លងច្រើនជាងគេ គឺមានដល់ទៅ ជាង​១៦,៥លាននាក់ ស្លាប់ ជាង៣សែននាក់​៕

...

រូបភាព៖ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print