ភ្នំពេញ៖នៅព្រឹកថ្ងៃអាទិត្យ ទី១៣ ខែធ្នូ ឆ្នាំ២០២០ លោកវរសេនីយ៍ឯក សែម រតនា នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តំណាង លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងក្រុមការងារបានចុះសួរសុខទុក្ខ នាំយកថវិកាចំនួន ៣ លានរៀល និងសម្ភារមួយចំនួន ជូនដល់លោកអនុសេនីយ៍ទោ ណុប វិសាល អត្តលេខ ៤០២៩០ ឋានៈមន្ត្រី បម្រើការងារនៅផ្នែកបញ្ជាចរាចរណ៍ អាយុ ៤៩ឆ្នាំ មានជំងឺទឹកនោមផ្អែម ទឹកនោមប្រៃ និងខូចក្រលៀន ដែលកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ។
សូមជម្រាបជូនផងដែរថា លោកអនុសេនីយ៍ទោ ណុប វិសាល អត្តលេខ ៤០២៩០ ឋានៈមន្ត្រី បម្រើការងារនៅផ្នែកបញ្ជាចរាចរណ៍ អាយុ ៤៩ឆ្នាំ មានជំងឺទឹកនោមផ្អែម ទឹកនោមប្រៃ និងខូចក្រលៀន ដែលកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត លោកមានការអាណិតអាសូរ ពីបងប្អូនប្រជាពលរដ្ឋ ខណៈគាត់មានជំងឺ និងគ្រួសារជួបប្រទះនូវភាពខ្វះខាត។ កន្លងទៅលោកបានបំពេញតួនាទីភារកិច្ច ជាមន្ត្រីចរាចរណ៍មើលរូប ប្រកបដោយគុណធម៌ សុំរួលចរាចរណ៍ ទាំងកណ្ដាលថ្ងៃ និងជួយដល់សិស្សានុសិស្ស ឆ្លងផ្លូវជាដើម។ មានប្រជាពលរដ្ឋ បានបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម ជាមួយនឹងសកម្មភាពរូបរបស់គាត់ កំពុងសម្រួលចរាចរណ៍ និងកំពុងសម្រាកនៅមន្ទីរពេទ្យ ជាមួយការជូនពរឲ្យមន្ត្រីរូបនេះ ឆាប់បានជាសះស្បើយ៕
ដោយ, សិលា