​មុនចូលផ្ទះសំណាក់នឹងសណ្ឋាគារ…ត្រូវធ្វើរឿងទាំង៨នេះសិនដើម្បីបញ្ចៀសបញ្ហាផ្លូវងងឹត

ចែករំលែក៖

នៅ​ក្នុង​តំបន់​អាស៊ាន មុន​ចូល​ទៅ​ស្នាក់​នៅ​ទី​កន្លែង​មិន​ស្គាល់ ជា​ពិសេស​នោះ​គឺ​​ផ្ទះ​សំណាក់ ឬ​សណ្ឋាគារ គេ​រមែង​​ប្រតិបត្តិ​គោរព​តាម​ជំនឿ​មួយ​ចំនួន ដើម្បី​ជៀស​វាង​បញ្ហា​ផ្លូវ​ងងឹត​ណា​មួយ​កើត​ឡើង។ ​ជំនឿ​ពាក់ព័ន្ធ​នឹង​ការ​ចូល​ស្នាក់​​នៅ​ផ្ទះ​សំណាក់ និង​សណ្ឋាគារ មាន​ការ​បែង​ចែក​ជា​៨​យ៉ាង ដែល​គួរ​អនុវត្ត៖

១. ត្រូវ​តែ​គោះ​ទ្វារ​បន្ទប់ មុន​ដើរ​ចូល

ចំណុច​នេះ​ផ្ដោត​សំខាន់​ទៅ​លើ​​ការ​សម្ដែង​ការ​គួរ​សម និង​សុជីវធម៌។ ការ​គោះ​ទ្វារ​ប្រៀប​បាន​ដូចជា​​ការ​ផ្ដល់​ដំណឹង​​ជា​មុន​ទៅ​ឲ្យ​​​​អ្នក​ដែល​នៅ​ខាង​ក្នុង​មិន​ថា​ជា​វត្ថុ​សក្ដិសិទ្ធិ ឬ​ព្រលឹង​ខ្មោច​នោះ​ទេ។ បន្ថែម​នេះ ជួន​កាល​អ្នក​ខ្លះ​ទៀត​អាច​និយាយ​បន្ថែម​ថា៖ “ខ្ញុំ​មក​​ដោយ​សន្តិភាព គ្មាន​បំណង​អាក្រក់​អ្វី​នោះ​ទេ…”។

២. បើក​ភ្លើង​​ឲ្យ​ភ្លឺ​ជា​និច្ច

ពន្លឺ​គឺ​ជា​និមិត្ត​សញ្ញា​នៃ​ជីវិត។ ពេល​ចូល​ដល់​បន្ទប់ អ្នក​គួរ​បើក​ភ្លើង​ទាំង​អស់​ឲ្យ​ភ្លឺ និង​បើក​វាំងនន​ដើម្បី​ឲ្យ​​ពន្លឺ​ចូល។ ការ​ធ្វើ​ដូច្នេះ​បង្ហាញ​ថា​នៅ​ទីនេះ​កំពុង​មាន​វត្តមាន​របស់​អ្នក​ចូល​មក​ស្នាក់នៅ។

៣. ចាក់​ទឹក​បង្គន់​ចោល​​សិន មុន​ប្រើប្រាស់

ការ​អនុវត្ត​បែប​នេះ​ក៏​ដូចជា​ការ​​ផ្ដល់​ដំណឹង​ឲ្យ​គេ​​ដឹង​ផង​ដែរ។

៤. កុំ​ទុក​គ្រែឲ្យ​នៅ​សល់​កន្លែង​ទំនេរ​ចោល

ពេល​គេង​យប់ គ្រែ​មិន​គួរ​ទុក​ឲ្យ​សល់​កន្លែង​ទំនេរ​ឡើយ ដោយ​ត្រូវ​យក​របស់​របរ​ដូចជា វ៉ាលី ខោអាវ ឬ​​អ្វី​ក៏​បាន​មក​ដាក់​ឲ្យ​គរ​គ្នា។ ការ​ធ្វើ​ដូច្នេះ​គឺ​ដើម្បី​បង្ការ​​កុំ​ឲ្យ​មាន​ភ្ញៀវ​ពិសេស​​ដែល​អ្នក​មើល​មិន​ឃើញ​មក​គេង​គ្រែ​ជាមួយ​អ្នក។

៥. កុំ​គេង​បែរ​មុខ​ទៅ​រក​កញ្ចក់

ជំនឿ​ខ្លះ​យល់​ឃើញ​ថា កញ្ចក់​គឺ​​ជា​ទ្វារ​ទៅ​កាន់​ពិភព​មួយ​ទៀត ហើយ​វា​មាន​កម្លាំង​ស្រូប​យក​ថាមពល​ជីវិត និង​ដួងព្រលឹង​របស់​អ្នក។

៦. កុំ​ទុក​ស្បែកជើង​នៅ​ជាប់​គូ​គ្នា (ដាក់​វា​ដាច់​ដោយ​ឡែក​ពី​គ្នា​ឆ្ងាយ)

បើ​ទុក​ស្បែក​​ជើង​នៅ​ជាប់​គូ​គ្នា​ក្នុង​បន្ទប់ នោះ​ប្រហែល​ជា​អាច​មាន​ព្រលឹង​ផ្លូវ​ងងឹត​ពាក់​ដើរ​​ចុះ​​ដើរ​ឡើង ហើយ​បើ​អាក្រក់​ជាង​នេះ អ្នក​នឹង​ត្រូវ​ព្រលឹង​ទាំង​នោះ​ចូល​សណ្ឋិត​ក៏​ថា​បាន។

៧. ជៀសវាង​រើស​យក​បន្ទប់​គេង​ដែល​នៅ​ជិត​ផ្លូវ​​​សង្គ្រោះ​បន្ទាន់​ពេល​មាន​អាសន្ន

មូលហេតុ​ដែល​ត្រូវ​ធ្វើ​បែប​នេះ​ព្រោះ​នៅ​កន្លែង​នោះ​មិន​សូវ​មាន​មនុស្ស​ដើរ​ឆ្លង​កាត់​ទេ។ វា​អាច​ជា​កន្លែង​ល្អ​សម្រាប់​ការ​ជួបជុំ​របស់​ព្រលឹង​នានា​នៅ​តំបន់​នោះ។

៨. កុំ​ប៉ះពាល់ ឬ​មិន​ត្រូវ​យក​វត្ថុ​សក្ដិសិទ្ធិ​ចេញ​ពី​បន្ទប់

ជួន​កាល​នៅ​ក្នុង​បន្ទប់​ផ្ទះ​សំណាក់​ ឬ​សណ្ឋាគារ​​មួយ​ចំនួន មាន​ការ​ដាក់​បង្កប់​នូវ​របស់​​សក្ដិសិទ្ធិ​ ដើម្បី​បញ្ចៀស​បញ្ហា​ផ្លូវ​ងងឹត និង​ការពារ​អតិថិជន។ បើ​យក​របស់​នោះ​ចេញ ឬ​ធ្វើ​ឲ្យ​ខូច​ទ្រង់ទ្រាយ អ្នក​ប្រហែល​ជា​អាច​កើត​មាន​បញ្ហា​ផ្លូវ​ងងឹត​ណា​មួយ​ក៏​ថា​បាន៕

ដោយ៖ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print