​នគរបាល​ក្រុងប៉ៃលិន​ បង្ក្រាប​ទីតាំង​ជួញដូរ​គ្រឿងញៀន​ឃាត់ខ្លួន​បុរស​ម្នាក់​ជាមួយ​វត្ថុ​តាង​ថ្នាំ​ញៀន​៤​កញ្ចប់

ចែករំលែក៖

​ខេត្ត​ប៉ៃលិន​៖​ នគរបាល​ក្រុងប៉ៃលិន​បាន​បង្ក្រាប​ទីតាំង​ជួញដូរ​គ្រឿងញៀន​ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​បុរស​សង្ស័យ​ម្នាក់​ រួម​ជាមួយ​វត្ថុ​តាង​ថ្នាំ​ញៀន​៤​កញ្ចប់​នាំ​យក​មក​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ ។​

​ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី​ល្ងាច​ ថ្ងៃ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ​តែ​ម្តង​ ក្នុងភូមិ​ប៉ា​ហ៊ី​ត្បូង​ សង្កាត់​ប៉ៃលិន​ ក្រុងប៉ៃលិន​ ខេត្ត​ប៉ៃលិន​ ។​

​នគរបាល​ក្រុងប៉ៃលិន​បានឱ្យ​ដឹង​ថា​ បុរស​ សង្ស័យ​ ឈ្មោះ​ចឹក​ វែង​ អាយុ​៣២​ឆ្នាំ​ មុខរបរ​កសិករ​ រស់នៅ​ភូមិ​ ឃុំ​ កើតហេតុ​ខាងលើ​ ។​ ជាមួយ​ការ​ឃាត់ខ្លួន​ សមត្ថកិច្ច​បាន​រក​ឃើញ​វត្ថុ​តាង​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ ៤​ក​ញ្ចា​ប់​ តូច​នៅ​ក្នុង​ក​ញ្ចា​ប់​បារី​ ដែល​ជនសង្ស័យ​យក​នៅ​បោះចោល​ដើម្បី​បំបិទ​ភស្តុ​តាង​ផង​ដែរ​ ៕​

aew (1)

aew (2)

...

ដោយ៖ ស​ សា​រ៉េ​ត​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print