ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតនៃប្រទេស ឥណ្ឌាមានប្រសាសន៍ថា ប្រទេសកម្ពុជា ជាប្រទេសមានតម្លៃពលកម្មសមរម្យ ដែលជាការអនុគ្រោះសម្រាប់ការនាំចេញ ទៅទីផ្សារក្នុងបណ្ដាប្រទេសដែលមាន សេដ្ឋកិច្ចជឿនលឿននិងវិធានការដែល ខ្លួនកំពុងអនុវត្ដដើម្បីពង្រឹងវិស័យសេដ្ឋ កិច្ចរបស់ខ្លួននិងទាក់ទាញវិនិយោគផ្ដល់នូវឱកាសដ៏ប្រសើរសម្រាប់សហគមន៍ធុរកិច្ចឥណ្ឌា។
លោក Naveen Srivastava មាន ប្រសាសន៍បែបនេះនៅក្នុងឱកាសដែល លោកអញ្ជើញជាអធិបតីក្នុងពិធីបើក សម្ពោធកម្មវិធីពិព័រណ៍វិស្វកម្មឥណ្ឌា នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រកាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ មាន រយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១៨ដល់ថ្ងៃ២០ ខែកុម្ភៈ ឆ្នាំ២០១៦។
លោក Naveen Srivastava ឯក អគ្គរដ្ឋទូតនៃប្រទេសឥណ្ឌាបានថ្លែងប្រាប់អ្នកចូលរួមកម្មវិធីថា រដ្ឋាភិបាលឥណ្ឌា ដែលជាផ្នែកមួយនៃគោលនយោបាយ “Act East” បានយកចិត្ដទុកដាក់យ៉ាង ខ្លាំងទៅលើការបន្ដពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយសហគមន៍អាស៊ាន ពិសេស ជាមួយបណ្ដាប្រទេស CLMV ។
លោកបានទទួលស្គាល់ភាពរីកចម្រើន ដែលប្រទេសកម្ពុជាសម្រេចបាននៅក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ហើយព្រមជាមួយនឹងការមកដល់នៃ សហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ប្រទេសកម្ពុជាដែលជាប្រទេសមានតម្លៃ ពលកម្មសមរម្យការអនុគ្រោះសម្រាប់ ការនាំចេញទៅទីផ្សារក្នុងបណ្ដាប្រទេស ដែលមានសេដ្ឋកិច្ចជឿនលឿននិងវិធានការដែលខ្លួនកំពុងអនុវត្ដដើម្បីពង្រឹងវិស័យ សេដ្ឋកិច្ចរបស់ខ្លួននិងទាក់ទាញវិនិយោគផ្ដល់នូវឱកាសដ៏ប្រសើរសម្រាប់សហ គមន៍ធុរកិច្ចឥណ្ឌា។ លោកបានសម្ដែង នូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹង ប្រែងរបស់ EEPC India ដែលបានរៀប ចំកម្មវិធីនេះឡើង។
លោក Bhaskar Sarkar ដែលជា នាយកប្រតិបត្ដិនិងលេខាធិការនៃEEPC India បានមានប្រសាសន៍ថា ការឆ្លើយ តបពីសំណាក់សហគមន៍នាំចេញសម្រាប់កម្មវិធីនេះគឺមានទំហំធំធេង និងបាន បន្ថែមទៀតថា ចំណុចនេះបង្ហាញឱ្យ ឃើញអំពីចំណាប់អារម្មណ៍ខ្ពស់របស់ ប្រទេសឥណ្ឌានៅក្នុងការធ្វើអាជីវកម្ម ក្នុងប្រទេសកម្ពុជា។
លោក Bhaskar បន្ដថា សហគ្រាស ឥណ្ឌាចំនួនប្រហែល៨០នឹងបង្ហាញអំពី ការរីកចម្រើនក្នុងវិស័យវិស្វកម្មឥណ្ឌាសម្រាប់រយៈពេលបីថ្ងៃបន្ទាប់នៅក្នុង INDEE Cambodia តាមរយៈការបង្ហាញ អំពីផលិតផលមួយចំនួន ។ ចំណែក វិស្វកម្មផ្សេងៗទៀតដូចជាបរិក្ខារកសិកម្ម ដែលរួមមានត្រាក់ទ័រ គោយន្ដ គ្រឿង ចក្រ វាយនភ័ណ្ឌ គ្រឿងយន្ដ សំណង់ សម្ភារប្រើប្រាស់តាមផ្ទះ យានយន្ដ គ្រឿង បន្លាស់ គ្រឿងម៉ាស៊ីន សម្ភារអគ្គិសនី បរិក្ខារ បច្ចេកវិទ្យាថាមពលកើតឡើង វិញ គ្រឿងម៉ាស៊ីនកែច្នៃ អាហារ គ្រឿង ម៉ាស៊ីន ផលិតឱសថ បរិក្ខារវេជ្ជសាស្ដ្រ ឧបករណ៍ប្រើដោយដៃ ឧបករណ៍ដើរ ដោយម៉ាស៊ីន ទូរប៊ីន ម៉ូទ័របូម សម្ភារ ពុម្ព និងពុម្ព ដែក ម៉ូតូ និងគ្រឿង បន្លាស់បំពង់ និងទីបដែក ព្រមទាំង គ្រឿងចាប់ភ្ជាប់ផ្សេងៗជាដើម ។
ដោយឡែកលោក ឈួន ដារ៉ា រដ្ឋ លេខាធិការក្រសួងពាណិជ្ជកម្មនៃព្រះរាជា ណាចក្រកម្ពុជាបានមានប្រសាសន៍នៅក្នុងពិធីបើកសម្ពោធកម្មវិធីពិព័រណ៍នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ នៅថ្ងៃនោះថា ពិព័រណ៍វិស្វកម្មឥណ្ឌា ឬ INDEE ដែលជាពិព័រណ៍វិស្វកម្មឥណ្ឌា ធំជាងគេមិនធ្លាប់មានពីមុនមកនៅទីក្រុង ភ្នំពេញនឹងផ្ដល់ការលើកទឹកចិត្ដដ៏មានសារសំខាន់យ៉ាងច្រើនដល់ពាណិជ្ជកម្ម ឥណ្ឌា-កម្ពុជា។
លោកបានសម្ដែងក្ដីសង្ឃឹមថា ការ តាំងពិព័រណ៍នេះនឹងធ្វើឱ្យកាន់តែមានភាព ជិតស្និទ្ធរវាងសហគមន៍ធុរកិច្ចនៃប្រទេស ទាំងពីរនិងជួយជំរុញដល់ទំនាក់ទំនងប្រកប ដោយចីរភាពរវាងប្រទេសទាំងពីរផង ដែរ។
លោកថា ប្រទេសកម្ពុជាមិនត្រឹមតែ ផ្ដល់សក្ដានុពលជាច្រើនសម្រាប់ការវិនិយោគប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងជារដ្ឋា ភិបាលមានស្ថិរភាពនិងមានគោលនយោ បាយសេដ្ឋកិច្ចលើកទឹកចិត្ដដល់វិនិយោគិនដែលនឹងធានាដល់ការទទួលបានប្រាក់ ចំណេញខ្ពស់សម្រាប់ការវិនិយោគទាំង នោះទៀតផង ៕
ដោយ៖ សហការី