ខេត្តរតនគិរី៖ ប្រជាពលរដ្ឋក្នុងសង្កាត់បឹងកន្សែង បានសហការល្អជាមួយអាជ្ញាធរមូលដ្ឋានរបស់សង្កាត់បឹងកន្សែង ក្នុងការមកធ្វើអត្តសញ្ញាណប័ណ្ណ ដើម្បីយកទៅប្រើប្រាស់ រយៈពេលបួន ថ្ងៃមកនេះ ក្រោយការផ្សព្វផ្សាយរបស់លោកចៅសង្កាត់ និង មានសហការពីក្រុមយុវជន ស ស យ ក សង្កាត់ ចុះដល់លំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋ ធ្វើឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានមានសេចក្តីត្រេអរ និង សប្បាយរីករាយក្នុងការមកធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ។
បើតាមការបញ្ជាក់ពីមន្ត្រីអត្តសញ្ញាណកម្មថា រយៈពេល៤ថ្ងៃមកនេះប្រជាពលរដ្ឋទាំង៥ភូមិនៃសង្កាត់បឹងកន្សែងបានមកធ្វើអត្តសញ្ញាណប័ណ្ណ សរុបប្រមាណជាង១០០នាក់ ទៅហើយ។
នេះក៍ដោយសារការចង្អុលបង្ហាញពីលោកថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរីជុំរុញឲ្យខាងក្រុងសង្កាត់ជួយផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋជ្រួតជ្រាបអំពីតម្លៃនៃអត្តសញ្ញាណប័ណ្ណនេះព្រោះអត្តសញ្ញាណប័ណ្ណមានសារៈសំខាន់ណាស់។
ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវទៅធ្វើអត្តសញ្ញាណប័ណ្ណឲ្យបានគ្រប់ៗគ្នាដើម្បីមានសិទ្ធចូលរួមបោះឆ្នោតនាពេលខាងមុខនេះ៕
ដោយ៖ វុទ្ធ ឦសាន្ត