ទីផ្សារអចលនទ្រព្យរបស់វៀតណាមត្រូវបានគេរំពឹងថានឹងឈានចូលក្នុងឆ្នាំដ៏ល្អមួយផ្សេងទៀត បន្ទាប់ពីការលក់មិនធ្លាប់មានកាលពីឆ្នាំ២០១៥ ដែលត្រូវបានជួយដោយលក្ខខណ្ឌសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងអត្រាការប្រាក់ដ៏ទាប ។
ដោយយោងទៅតាមការប៉ាន់ស្មានរបស់ឧស្សាហកម្មនេះ ការលក់អាផាតមិននៅក្នុងទីក្រុងហាណួយ មានប្រហែលជា ២៨.៣០០យូនីតក្នុងឆ្នាំ២០១៥ ពោលគឺកើន ឡើង៧០ភាគរយបើធៀបនឹងឆ្នាំមុន។ នៅ ក្នុងទីក្រុងហាណូយ តួលេខដែលត្រូវបានគេប៉ាន់ស្មានមានចន្លោះពី២៤.០០០និង ៣៦.០០០យូនីត ពោលគឺកើនឡើងពី៥០ ទៅ១០០ភាគរយ ។
ដោយយោងទៅតាមក្រុមប្រឹក្សា ពិគ្រោះយោបល់Jones Lang Lasalle បានឱ្យដឹងថា នៅក្នុងទីផ្សារហូជីមិញ តម្លៃអាផាតមិនបានកើនឡើង៦,១ភាគ រយនៅក្នុងត្រីមាសទី៤ទេ ខណៈដែល នៅទីក្រុងហាណូយបានកើនឡើង៧,៤ ភាគរយ។
លោក Stephen Wyatt ប្រធានក្រុមប្រឹក្សានេះបានរំពឹងថា តម្លៃនឹងកើន ឡើងក្នុងឆ្នាំនេះ ពោលគឺកើនឡើង១ទៅ២ ភាគរយរៀងរាល់ត្រីមាសនៅក្នុងទីក្រុងហូជីមិញ ។
លោក Duong Thuy Dung ប្រធានស្រាវជ្រាវអចលនទ្រព្យនៅវៀត ណាមបានឱ្យដឹងថា អ្នកទិញផ្ទះជាច្រើននាក់កំពុងតែឆ្ពោះទៅរកផលិតផលដែលមាន គុណភាពល្អ។
លោក Wyatt បានមានប្រសាសន៍ ថា អាផាតមិនថ្មីចំនួន២៥.០០០នឹងត្រូវដាក់ចេញនៅក្នុងទីក្រុងហូជីមិញក្នុងឆ្នាំនេះ ពោល គឺកើនឡើង៣០ភាគរយ ។
លោកបានបន្ថែមទៀតថា បើទោះបីជាលោកមិនឃើញមានបញ្ហាអ្វីគួរឱ្យចាប់អារម្មណ៍នៅក្នុងទីផ្សារនេះក៏ដោយក៏ យើងចាំបាច់ត្រូវតែតាមដាននិងគ្រប់គ្រង ទីផ្សារនេះផងដែរ ។
លោកបានបញ្ជាក់ទៀតថា ទាំងអ្នកអភិវឌ្ឍន៍ក្នុងស្រុក និងបរទេសគួរតែស្វែងរកទីផ្សារពីក្រុមពិគ្រោះយោបល់ក្នុងវិស័យនេះមុនពេលអនុវត្តគម្រោង ដើម្បីធានាថា ការអភិវឌ្ឍរបស់ពួកគេនឹងស្ថិតក្នុងខ្សែបន្ទាត់ដែលអ្នកប្រើប្រាស់ពិតជាចង់បាន ។
យើងមិនចង់ត្រឡប់ទៅកាន់ឆ្នាំ ២០០៧ និងឆ្នាំ២០១០ នៅពេលដែលអ្នកអភិវឌ្ឍន៍ជាច្រើនបានសាងសង់ផលិតផលរបស់ពួកគេច្រើន ហើយបន្ទាប់មកបរាជ័យក្នុងការលក់ផលិតផលរបស់ពួកគេនោះទេ ។
លោកបានបញ្ជាក់ទៀតថា ធនាគារ ក៏ជាអ្នកដើរតួយ៉ាងសំខាន់នៅក្នុងទីផ្សារអចលនទ្រព្យនេះដែរ។ ពួកគេត្រូវតែដឹងពីលក្ខខណ្ឌទីផ្សារដើម្បីជៀសវាងផ្តល់កម្ចីទៅកាន់អ្នកអភិវឌ្ឍន៍ខុសនិងធានាថាទីផ្សារនេះនឹងមិនឡើងកម្តៅជាថ្មីម្តងទៀត ៕