ភ្នំពេញ៖បញ្ហាគ្រឿងញៀនមិនមែនជារឿងមួយបញ្ហាតែកម្ពុជាទេ ជារឿងរបស់តំបន់ជារឿងរបស់សកលលោក។ កន្លងមកយើងបានរាយការណ៍ជូនអំពីគ្រឿងញៀន ជាការងារពិភពលោក និងក្នុងតំបន់ឥឡូវយើងបញ្ជាក់ឲ្យកាន់តែច្បាស់គឺថាបញ្ហាគ្រឿង ជាបញ្ហាសកលដែលពិភពលោក បច្ចុប្បន្ននេះបានខ្វល់និងគិតគូរស្មុគស្មាញគ្រប់គ្រងមិនបាន។ ព្រោះហេតុអី្វបានគ្រប់គ្រងមិនបានហើយឥឡូវមាននិន្នាការ២គឺ ទី១/ការ ផលិតដាំដុះដើម្បីសារាចរណ៍លក់ដូរ និន្នាការទី២គឺថាអ្នកដែលមិនបានផលិតអ្នកមិន បានជូញដូរដូចគេនោះនាំគ្នាប្រឆាំងដោយផ្អែកទៅលើគោលការណ៍ជាសកលថាបញ្ហា គ្រឿងនេះជាសារធាតុមួយបង្កគ្រោះថ្នាក់ដល់សង្គមជាតិនិងមនុស្ស។
នេះគឺជាប្រសាសន៍លើកឡើងរបស់លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកគ្រឿងញៀន នៅក្នុងពិធីបិទវគ្គជំនាញស្តីពីការស្រាវជ្រាវស៊ើបអង្កេត និងការកសាងឯកសារសំណុំរឿងតាមនិតិវិធីក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ដែលបានប្រព្រឹត្តធ្វើឡើងកាលពីរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នៅសាលប្រជុំស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ លោកឧត្តសេនីយ៍ឯក ខៀវ សាម៉ន ប្រធានមន្ទីរប្រឆាំងគ្រឿងញៀនអគ្គស្នងការដ្ឋាន នគរបាលជាតិក្រសួងមហាផ្ទៃ និងព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងរាជធានីភ្នំពេញលោក សៀង សុខ។
លោកឧត្តមសេនីយ៍ឯកអគ្គស្នងការរងនគរបាលជាតិដដែលបន្តលើកឡើងនូវ ប្រសាសន៍ចោទសួរធ្ងន់ៗថា ខ្ញុំសួរថាតើយើងអាចបង្ក្រាបបានទាំងស្រុងបានឬទេបញ្ហា គ្រឿងញៀននេះ? បើនិយាយបច្ចុប្បន្ននេះបង្ក្រាបអត់បានទេ។ ព្រោះតែមានប្រទេសអ្នកផលិត ហើយគេផលិតនោះស្របច្បាប់ទៀត។ តែបើច្បាប់នៅកម្ពុជាយើងហាមមិន ឲ្យមានការដាំដុះឬក៏ផលិតគ្រឿងញៀនដូចជាគ្រឿងញៀនធម្មជាតិនិងធាតុផ្សំសារធាតុគីមីផ្សំ។ ដោយឡែកនៅប្រទេសគេដូចជាឡាវ តំបន់ត្រីកោណមាស ប្រទេសភូមា ជាដើម ហើយចឹងប្រទេសឡាវមួយចំនួនទៅ ប្រទេសម៉ាឡេមួយចំនួនទៅគឺគេមាន កន្លែងដាំដុះអាភៀនជាលក្ខិណៈស្របច្បាប់។ ចឹងដូចលោកឧត្តមសេនីយ៍ឯក ខៀវ សា ម៉ន ផ្ទាល់លោកធ្លាប់បានទៅមើលកន្លែងផលិតដាំដុះអាភៀនតែម្តងហើយមានអ្នកណាទៅបង្ក្រាប។
លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ ក៏បានបញ្ជាក់ប្រាប់ឲ្យដឹងទៀតថា បើប្រទេសឡាវវិញដាំដុះអាភៀនរហូតដល់ពេលនេះប្រហែលជិត៨០ម៉ឺនហិកតា កន្លងមកបានចុះ ថតនៅត្រឹម៦០ម៉ឺនហិកតាដោយសារគេជួយលុយដើម្បីការដាំអាភៀននេះឲ្យទៅជាការដាំដំណាំកសិកម្មផ្សេង ជួយលុយបានតែប៉ុន្មានឆ្នាំក៏អស់លុយឲ្យក៏ដាំវិញដដែ។
លោកឧត្តមសេនីយ៍ឯកបញ្ជាក់ថា នេះជាអធិបតីភាពប្រទេសរបស់គេ គេដាំដុះ អាភៀនផលិតបញ្ជូនទៅក្រៅហើយគេបង់ពន្ធជូនរដ្ឋ ចឹងគេអត់ចាប់ទេ។ ការចាប់គឺការ លក់ដូរកំប៉ិចកំប៉ុកក្នុងស្រុក ចឹងសមត្ថកិច្ចគេចាប់។ ដោយឡែកកម្ពុជាយើងសហការ ជាមួយគ្នាខិតខំទប់ស្កាត់ការនាំចូលមកយើង ជួញដូរនៅក្នុងស្រុកយើងក៏ប៉ុន្តែប្រទេស កម្ពុជាជាអ្នករងគ្រោះដោយឆ្លងកាត់ទៅប្រទេសទី៣។
លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ ក៏បានលើកឡើងនូវប្រសាសន៍ថា ភ្នំពេញគឺតំបន់មជ្ឈមណ្ឌលសេដ្ឋកិច្ចនយោបាយ ហើយមនុស្សគ្រប់ជាតិសាសន៍ចេញចូល។ ចឹងបញ្ហាគ្រឿងញៀននេះបានរីកសាយធ្លាក់ដល់បណ្តាស្រុកខេត្ត ហើយនៅភ្នំពេញមាន ៩៦សង្កាត់ ហើយនៅក្នុងអង្គប្រជុំក៏បានធ្វើការវាយតម្លៃក្នុងអនុវត្តនូវគោលនយោបាយ ភូមិឃុំមានសុវតិ្ថភាពគឺ៩៦សង្កាត់នេះគឺសង្កាត់ណាក៏មានការប្រើប្រាស់ជួញដូរតូចតាចដែរ។ បានន័យថាឃុំពណ៌ប្រផេះ អត់មានពណ៌ស មានពណ៌ខ្មៅគឺភូមិត្រពាំងឈូក តែម្តងគឺលក់ដូរ ជក់ចាក់នៅទីនឹងទាំងអស់សមត្ថកិច្ចចូលអត់បាន។ លោកឧត្តមសេនី យ៍ឯកក៏បានបញ្ជាក់បន្ថែមថា ថ្ងៃក្រោយនឹងមានការប្រឡងប្រណាំងក្នុងការបង្ក្រាបថ្នាំ ញៀន។
លោកក៏បានបញ្ជាក់ចំៗថា កន្លងទៅក៏មាននគរបាលជាអ្នកប្រើប្រាស់ផងដែរ ហើយក៏សុំឲ្យបណ្តាប៉ុសិ្តទាំងអស់ត្រូវមានការបង្ក្រាប ព្រោះថានគរបាលប៉ុសិ្តជាអ្នកដឹងមុនគេហើយមន្ត្រីខ្លះមុនដំបូងទៅចាប់គេ ដល់យូរៗទៅប្រែក្លាយជារឿងផ្សេងចូលដៃ ចូលជើងជាមួយ ត្រង់ចំណុចត្រូវចៀសឲ្យឆ្ងាយ។ ចឹងយើងត្រូវតែខិតខំយកចិត្តទុក ដាក់ក្នុងការបង្កាបង្ក្រាបបញ្ហាគ្រឿងញៀននេះ។ ក្នុងនោះផងដែរលោកឧត្តមសេនីយ៍ ឯក ម៉ក់ ជីតូ ក៏បានធ្វើការកោតសសើរដល់កងកម្លាំងដែលបានខិតខំទប់ស្កាត់ការរីកសាយគ្រឿងញៀនដល់ទីជនបទ ដែលកងកម្លាំងបានប្រតិបតិ្តបង្ក្រាបនៅទូទាំងប្រទេសវើការកោតសសើរដល់កងកម្លាំងដែលបានទបជើងជាមួយ ត្រង់ចំណុចត្រូវចៀសឲ្យឆ្ងាយ។ រដ្ឋបាលប៉ុសិ្តជាយ៉ាងហោចក្នុង១ថ្ងៃ១០នាក់។ លោកបន្ថែមថា ការរីកសាយគ្រឿងញៀនខ្លាំងដោយ សារការឃោសនាយើងវានៅខ្សោយ វេទិកាសាធារណៈត្រូវតែផ្សព្វផ្សាយឲ្យបានខ្លាំង ទើបវាជ្រូតជ្រាបដល់មហាជនយល់ដឹងបញ្ហាគ្រឿងញៀន។ ដោយឡែកការឃោសនា ផ្សព្វផ្សាយយើងខ្សោយជាងអាអ្នកលក់ជួញដូរគ្រឿងញៀនទៅវិញ។
លោកឧត្តមសេនីយ៍ឯក ម៉ក ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុក គ្រឿងញៀនក៏បានធ្វើការសសើរដល់សិក្ខាកាម១៥០នាក់ មកពីបណ្តាប៉ុសិ៍្តរដ្ឋបាល ដែលបានខិតខំសិក្សាក្រេបយកចំណេះវិជ្ជាបទពិសោធន៍ដើម្បីដំណើរការងារក្នុងការ បង្ក្រាបគ្រឿងញៀន។ សង្ឃឹមថាអស់លោកមន្ត្រីប៉ុសិ្តទាំងអស់និងយកបទពិសោធន៍ នេះទៅអនុវត្តន៍នៅក្នុងមូលដ្ឋានរបស់ខ្លួនទទួលបានជោគជ័យ៕
ដោយ៖ តាឡឹម