សាលាខណ្ឌដូនពេញទទួលបានទោចក្រយានយន្តប្រមូលសំរាមចល័តចំនួន៥គ្រឿង ដែលខណ្ឌស៊ីឆឹង ទីក្រុងប៉េកាំង

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ខណ្ឌស៊ីឆឹង ទីក្រុងប៉េកាំង នៃសាធារណៈរដ្ឋប្រជាមានិតចិន បានផ្តល់ទោចក្រយានយន្តប្រមូលសំរាមចល័តចំនួន៥គ្រឿង ដល់សាលាខណ្ឌដូនពេញ ក្រោមវត្តមានលោក គួច ចំរើន អភិបាលខណ្ឌដូនពេញ និងលោក វូ ហ្សាងយ៉ាង   (Wu Xiangyang) អភិបាលរងខណ្ឌស៊ីឆឹង ។

ក្នុងពិធីនោះដែរលោក គួច ចំរើន  បានមានប្រសាសន៍ថាក្នុងនាម ថ្នាក់ដឹកនាំមន្រ្តីរាជការ និងប្រជាពលរដ្ឋក្នុងខណ្ឌដូនពេញ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការខណ្ឌស៊ីឆឹង ធ្វើកិច្ចសហការដ៍ល្អ ជាមួយសាលាខណ្ឌដូនពេញ បន្ទាប់ពីខណ្ឌទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ចាប់តាំងឆ្នាំ២០១៤ កន្លងមកនេះ។

លោក គួច ចំរើន បានលើកឡើងទៀតថា៖ អំណោយ ជាទោចក្រយានយន្តប្រមូលសំរាមចល័តចំនួន៥គ្រឿង ដល់ខណ្ឌដូនពេញ នាពេលនេះ គឺពិតជាផ្លែផ្កាដែលបានកើតចេញពីកិច្ចសហប្រតិបត្តិការខណ្ឌទាំងពីរ។ លោក គួច ចំរើន បានស្នើដល់រដ្ឋបាលខណ្ឌស៊ីឆឹង បន្តជួយខណ្ឌដូនពេញ អំពីបទពិសោធន៍នៃការគ្រប់គ្រងសំរាម បញ្ហចរាចរណ៍ និងការងារទេសចរណ៍ជាដើម ពីព្រោះខណ្ឌស៊ីឆឹង មានបទពិសោធន៍ខ្ពស់លើការងារនេះ។
ជាការឆ្លើយតប លោក វូ ហ្សាងយ៉ាង   ក្នុងថ្នាក់ដឹកនាំរដ្ឋបាលខណ្ឌស៊ីឆឹង បានកោតសរសើរ ពីភាពរីកចំរើនរបស់ប្រទេសកម្ពុជា ក្នុងរយៈពេលដ៍ខ្លី និយាយជារួម និងនិយាយដោយឡែក ក្នុងរាជធានីភ្នំពេញ និងខណ្ឌដូនពេញតែម្តង ដែលបានធ្វើអោយមានការចាប់អារម្មណ៍គ្រប់មជ្ឍដ្ឋានជាតិ និងអន្តរជាតិ។ លោកបានបន្តទៀតថា ខណ្ឌស៊ីឆឹង នឹងបន្តជួយជាបទពិសោធន៍ដល់ដូនពេញនូវអ្វីដែលខណ្ឌដូនពេញបានស្នើសុំ ជាពិសេសលើការគ្រប់គ្រងសំរាម។

សូមបញ្ជាក់ថា៖ សាលាខណ្ឌដូនពេញ បានចុះហត្ថលេខា លើអនុស្សារណៈ នៃការយោគយល់គ្នា ស្តីពីការចងសម្ព័ន្ធមេត្រីភាព និងបង្កើតកិច្ចសហប្រតិបត្តិការទ្វេរភាគី ជាមួយខេត្តស៊ីឆឹង ទីក្រុងប៉េកាំង សាធារណៈរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ ។    ក្នុងខ្លឹមសារនៃអនុស្សារណៈនេះ ភាគីទាំងពីរ បានយល់ព្រមអនុវត្តការងារនូវវិស័យមួយចំនួន ដោយផ្អែកលើគោលការណ៍ស្មើរភាព និង ប្រយោជន៍ទៅវិញទៅមក ដែលក្នុងនោះមាន៖ ភាគីទាំងពីរ នឹងជំរុញរួមគ្នា នូវកិច្ចសហប្រតិបត្តិការ ​ផលប្រយោជន៍ទៅវិញទៅមក  និងបង្កើតនូវទំនាក់ទំនងយ៉ាងជិត ស្និទ្ធនិង រឹងមាំ ដោយផ្អែកលើការគោរពគ្នា និងផលប្រយោជន៍រួម ។ លើកកំពស់ការយល់ដឹងរបស់ប្រជាពរដ្ឋទៅវិញទៅមក និងផ្តល់នូវការគាំទ្រសំរាប់ ការផ្លាស់ប្តូរវិស័យមួយចំនួន ដូចជា បរិស្ថាន អប់រំ សេដ្ឋកិច្ច វប្បធ៌ម សិល្បៈ និងកីឡា ។ ផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងជំរុញអភិវឌ្ឍន៍រួមគ្នា ភាគីទាំងពីរ នឹងបង្កើតឡើងនូវបរិយាកាស អំណោយផល ដើម្បីជំរុញអោយមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ក្នុងវិស័យជាច្រើន  ដែលរួមមាន ការផ្លាស់ប្តូរពត៌មាន  និងចំណេះដឹងផ្សេងៗ៕

image6

image3

image2

AiGtxr8kpvrd5-F0XTow4yA9G3xco7SAANnVHz8WCkDE

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print