លោក អ៊ុំ សារឹទ្ធ បានបើកកិច្ចប្រជុំពិភាក្សា ត្រៀមដំណើរទស្សនៈកិច្ច សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ទៅកាន់ព្រះរាជាណាចក្រជប៉ុន

ចែករំលែក៖

ភ្នំពេញៈ ឆ្លើយតបតាមការអញ្ជើញរបស់លោក ម៉ាសាអាគី យ៉ាម៉ាហ្សាគី ប្រធានព្រឹទ្ធសភានៃប្រទេសជប៉ុន នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង៨  លោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានបើកកិច្ចប្រជុំពិភាក្សា ត្រៀមដំណើរទស្សនៈកិច្ច សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ទៅកាន់ព្រះរាជាណាចក្រជប៉ុន នៅសាលពិសេសព្រឹទ្ធសភា វិមានរដ្ឋចំការមន។ គម្រោងដំណើរទស្សនកិច្ចផ្លូវការសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ និងចាប់ផ្ដើមចេញដំណើរពីថ្ងៃទី២៣ ដល់​ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦។

ក្នុងនោះមានកិច្ចជួបពិភាក្សាជាមួយប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងពិភាក្សាការងារជាមួយតំណាងទីភ្នាក់ងារសហប្រតិ​បត្តិការណ៍អន្តរជាតិ (JICA)​ នៃប្រទេសជប៉ុន៕

 
1910055_1684920575121717_9047058796430866711_n

12718342_1684920651788376_5766120526244597679_n

12745534_1684920578455050_3083172168438168460_n

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print