នូវែលសេឡង់ ត្រៀមបើកព្រំដែនជាមួយអូស្ត្រាលីជាថ្មី

ចែករំលែក៖

នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី​ Jacinda Ardern នៅថ្ងៃទី​១៤ខែធ្នូ​បានប្រកាសថា​ ប្រទេសរបស់លោកស្រី​បានត្រៀមលក្ខណៈបើកព្រំដែនជាមួយ អូស្ត្រាលីជាថ្មី​នៅដើមខែមករាឆ្នាំ​២០២១។ ពលរដ្ឋប្រទេសទាំងពីរ ធ្វើដំណើរមិនចាំបាច់ធ្វើចត្តាឡីស័ក​១៤ថ្ងៃនោះឡើយ។

ការបើកព្រំដែនលើកនេះ​ ដោយសង្ឃឹមថានឹងមិនបិទ ជាថ្មីឡើងវិញនោះឡើយដោយសារតែ មានវ៉ាក់សាំងប្រឆាំងកូវីដ​១៩ ហើយ។ នាយករដ្ឋមន្ត្រីនូវែលសេឡង់ មិនបានបញ្ជាក់ថា នឹងត្រូវបើកនៅពេលណាច្បាស់នោះឡើយ គ្រាន់តែបញ្ជាក់ថា នឹង​បើកនៅដើមខែមករាឆ្នាំ​២០២១។ ប្រទេសទាំងពីរ ក្នុងរយៈពេល​២៨ថ្ងៃ មិនមានករណីឆ្លងថ្មីណាមួយក្នុងសហគមន៍នោះឡើយ។
លោកស្រីJacinda Ardern បានបន្តទៀតថា ​​គម្រោងបើកព្រំដែននឹងត្រូវធានាថា​មិនមានករណីឆ្លងថ្មី​​ នោះឡើយ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនអាកាសចរណ៍ប្រទេសទាំងពីរ ក៏បានត្រៀមលក្ខណៈហោះហើរជាថ្មីផងដែរ​។
រដ្ឋមន្ត្រីទទួលបន្ទុក​​​ទប់ស្កាត់កូវីដ​១៩ ​របស់នូវែលសេឡង់លោក​Chris Hipkins បានឲ្យដឹងថា​ លោកនឹងទៅកាន់អាកាសយានដ្ឋានអន្តរជាតិ​Auckland នៅថ្ងៃទី​១៥ខែធ្នូ ដើម្បីត្រួតពិនិត្យ​​ ស្ថានភាពជាក់ស្តែង មុនពេលដំណើរការហោះហើរអន្តរជាតិឡើងវិញ។
ក្នុងពេលជាមួយគ្នានោះដែរ​ អូស្ត្រាលី ក៏បានបញ្ចប់ច្បាប់​ទប់ស្កាត់កូវីដ​១៩ នៅក្នុងរដ្ឋ New South Wales នៅថ្ងៃទី ១៤ខែធ្នូ ​ហើយនៅដើមឆ្នាំ​២០២១ បណ្តាក្រុមហ៊ុននឹងដំណើរការធម្មតាវិញ៕ ដោយ៖ធីរីណា

...


រូបថត៖TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print