ប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ បានប្រកាសថា មន្ត្រីសេតវិមានមិនមែនជាបុគ្គលដែលនឹងត្រូវចាក់វ៉ាក់សាំងមុនគេនោះឡើយ។លោកត្រាំបានបង្ហោះនៅលើបណ្តាញសង្គម Twitter នាថ្ងៃទី១៤ខែធ្នូថា «អ្នកដែលធ្វើការនៅសេតវិមាន គួរតែទទួលបានការចាក់វ៉ាក់សាំង យឺតជាងនេះ លើកលែងតែករណីពិសេស។ ចំណែកខ្ញុំក៏មិនមានគម្រោងចាក់វ៉ាក់សាំងដែរ ប៉ុន្តែនឹងចាក់វ៉ាក់សាំងកូវីដ-១៩ នៅពេលក្រោយ សូមអរគុណ»។
តាមគេហទំព័រPolitico បានផ្សាយថា សកម្មភាពខាងលើរបស់លោកត្រាំគឺផ្ទុយពីការផ្សាយរបស់សារព័ត៌មាន New York Times ថាមន្ត្រីជាន់ខ្ពស់អាមេរិកគឺជាអ្នកចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ មុនគេ។ តែពេលនេះមិនទាន់ដឹងថា ពេលណានឹងត្រូវចាក់វ៉ាក់សាំងឲ្យ បុគ្គលិកមន្ត្រីនៅសេតវិមាននោះឡើយ។
ចំណែកអ្នកនាំពាក្យ គណៈកម្មការ សន្តិសុខជាតិ លោកJohn Ullyot បានប្រកាសថា មន្ត្រីជាន់ខ្ពស់ អាមេរិក គួរតែចាក់វ៉ាក់សាំងមុនគេ ដើម្បីជាការផ្តល់ទំនុកចិត្តដល់ពលរដ្ឋថាវ៉ាក់សាំងទាំងនោះមានប្រសិទ្ធភាពនិងសុវត្ថិភាពគ្រប់គ្រាន់៕
រូបភាព៖ AP