ខេត្តកំពង់ចាម ៖ បុរសជនជាតិ TURKMENISTAN ម្នាក់ត្រូវបានគេប្រទះឃើញចងកសម្លាប់ខ្លួនភ្ជាប់នឹងដើមកៅស៊ូស្លាប់យ៉ាងអាថ៌កំបាំងបំផុត ។
ការប្រទះឃើញសពខាងលើគឺនៅវេលាម៉ោង៧:០០នាទី ថ្ងៃទី១៤ ខែ ធ្នូ ឆ្នាំ២០២០ នៅឡូត៍កៅស៊ូ ស្ថិតក្នុងភូមិ៣៣ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម ។
ប្រភពពីសមត្ថកិច្ចសុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា បើតាមការពិនិត្យសាកសពជនបរទេសនោះមានឈ្មោះ AHMEDOV DAVID ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិ TURKMENISTAN ស្នាក់នៅភូមិឃុំខាងលេី។
លោកបន្តថា ជនបរទេសរូបនេះបានយកខ្សែអង្រឹងចងកលេីដេីមឈេីកៅស៊ូស្លាប់ដោយមិនដឹងមូលហេតុ ។
លោកបន្តទៀតថា បច្ចុប្បន្នសាកសពត្រូវបានអាជ្ញាធរប្រគល់ឲ្យសមត្ថកិច្ចនគរបាលជំនាញធ្វើការស្រាវជ្រាវបន្ត ៕ វណ្ណៈ
...