ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានចេញសេចក្តីជូនដំណឹង សូមជូនដំណឹងដល់ សម្តេច លោក លោកស្រី អ្នកនាង កញ្ញា ដែលបានធ្វើតេស្តកូវីដ-១៩ ចំនួន៣លើក និងធ្វើចត្តាឡីស័កគ្រប់ ១៤ថ្ងៃរួចហើយ អាចមកបំពេញការងារជាធម្មតាបាន ពុំមានការធ្វើតេស្តជាលើកទី៤ ទេ។
យោងតាមព័ត៌មានដែលទទួលបានពីក្រសួងសុខាភិបាល អគ្គលេខាធិការដ្ឋានរដ្ឋសភាមានកិត្តិយស សូមគោរពជម្រាបជូន សម្តេច លោក លោកស្រី សមាជិក សមាជិការដ្ឋសភា ព្រមទាំងមន្ត្រី រាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា មេត្តាជ្រាប ដ៏ខ្ពង់ខ្ពស់ថា ក្រោយពីការប្រកាសរបស់ក្រសួងសុខាភិបាល អំពីលទ្ធផល នៃការធ្វើតេស្តលើកទី៣ នៃព្រឹត្តិការណ៍ “សហគមន៍ ២៨ វិច្ឆិកា” ដែលទទួលបានលទ្ធផល អវិជ្ជមានរួចមក និងដើម្បីចូលរួមទប់ស្កាត់ការរីករាលនៃជំងឺកូវីដ -១៩ បន្តទៀត អគ្គលេខាធិការដ្ឋានរដ្ឋសភាសូមធ្វើការសំណូមពរដូចខាងក្រោម ៖ ១- សម្តេច លោក លោកស្រី អ្នកនាង កញ្ញា ដែលបានធ្វើតេស្តចំនួន ៣លើក និងធ្វើចត្តាឡីស័កគ្រប់១៤ថ្ងៃរួចហើយ អាចមកបំពេញការងារជាធម្មតាបាន ពុំមានការធ្វើ តេស្តជាលើកទី៤ទេ។
២- សូមមេត្តាអនុវត្តន៍ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវដូចជា ៖
– ពាក់ម៉ាស់ជាប់ជានិច្ច
-លាងដៃជាមួយសាប៊ូនិងទឹកស្អាតឬជាមួយអាកុល ឬទឹកដែលសម្រាប់លាងដៃឱ្យបានញឹកញាប់
-មិនមានជួបជុំគ្នាកុះករច្រើន លើសពី២០នាក់ –រក្សាគម្លាតសុវត្ថិភាព ឱ្យលើសពីមួយម៉ែត្រកន្លះឡើងទៅជាដើម ។
អាស្រ័យសេចក្តីដូចបានជម្រាបជូនខាងលើ សូម សម្តេច ឯកឧត្តម លោកជំទាវ មេត្តា ជ្រាបជាព័ត៌មានដ៏ខ្ពង់ខ្ពស់ ៕
ដោយ៖ សិលា