កូវីដ១៩ បានផ្ដាច់ជីវិតនាយករដ្ឋមន្ត្រី​រាជាណាចក្រ​អ៊ី​ស្វា​ទី​នី ក្នុង​មន្ទីរពេទ្យ​មួយនៅ​អា​ហ្វ្រ៊ិ​ក​ខាងត្បូង

ចែករំលែក៖

អន្តរជាតិ៖បើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលប្រទេសអាហ្វ្រិកភាគខាងត្បូង នៅថ្ងៃទី១៣ ខែធ្នូម្សិលមិញនេះថានាយករដ្ឋមន្ត្រីរាជាណាចក្រអ៊ីស្វាទីនី លោក Ambrose Dlamini បានទទួលមរណភាពនៅក្នុងមន្ទីរពេទ្យមួយ នៅអាហ្វ្រ៊ិខាងត្បូង បន្ទាប់ពីឆ្លងជំងឺកូវីដ​-១៩ នៅពាក់កណ្តាលខែវិច្ឆិកា

ក្នុងសេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាលឧបនាយករដ្ឋមន្ត្រីអ៊ីស្វាទីនី លោក Themba Masuku បានបញ្ជាក់ថា៖«​ព្រះមហាក្សត្រ បានចេញព្រះរាជបញ្ជាឲ្យខ្ញុំប្រាប់ប្រជាជាតិ អំពីរឿងទុក្ខសោក និងមរណភាពរបស់លោក Ambrose Mandvulo Dlamini»​

ដោយឡែកបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP បានចុះផ្សាយថា លោកនាយករដ្ឋមន្ត្រី បានទទួលមរណភាពនៅក្នុងមន្ទីរពេទ្យក្នុងប្រទេសអាហ្វ្រ៊ិខាងត្បូង ក្នុងវ័យ ៥២ឆ្នាំ បន្ទាប់ពីឆ្លងកូវីដ​-១៩ រដ្ឋាភិបាលមិនបានបញ្ចេញព័ត៌មានអ្វីបន្ថែមទៀតឡើយ

សូមជម្រាបថា លោកនាយករដ្ឋមន្ត្រីកាលពីពាក់កណ្តាលខែវិច្ឆិកាកន្លទៅ ត្រូវបានរាយការណ៍ថា បានឆ្លងកូវីដ​-១៩ និងមិនមានរោគសញ្ញាអ្វីឡើយ ហើយលោក Dlamini បានក្លាយជានាយករដ្ឋមន្ត្រីនៃប្រទេសនៅក្នុងតំបន់អាហ្វ្រ៊ិខាងត្បូងនេះ នៅក្នុងឆ្នាំ ២០១៨

ចំណែកអង្គការសង្គមស៊ីវិល Swaziland Solidarity Network (SSN) ដែលមានមូលដ្ឋាននៅក្នុងប្រទេសអាហ្វ្រ៊ិខាងត្បូង បានចោទរដ្ឋាភិបាលអ៊ីស្វាទីនី ថា៖ បានផ្តល់ឲ្យនាយករដ្ឋមន្ត្រីនូវការព្យាបាលជំងឺដ៏ល្អមួយ នៅអាហ្វ្រ៊ិខាងត្បូង បន្ទាប់ពីឆ្លងកូវីដ​-១៩ ខណៈប្រព័ន្ធសុខាភិបាលក្នុងស្រុកយ៉ាប់យ៉ឺន  គិតត្រឹមថ្ងៃទី១៣ ខែធ្នូ អ៊ីស្វាទីនី មានករណីឆ្លងកូវីដ​-១៩ លើសពី ៦៧០០ករណី និងមានអ្នកស្លាប់ចំនួន១២៧នាក់

គួរបញ្ជាក់ថា បើយោងតាមការវាយតម្លៃរបស់ធនាគាពិភពលោក នៅក្នុងឆ្នាំ ២០១៦ និងឆ្នាំ២០១៧ រាជាណាចក្រនេះ មានប្រជាជនច្រើនជាង៣៩ភាគរយ រស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print