ខេត្តរតនគិរី៖ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ លោក ថុង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធ ចុះពិនិត្យជាក់ស្តែងអំពីផលប៉ះពាល់លើប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹងកន្សែង ក្រុងបានលុង ក្នុងគម្រោងកែលម្អរអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជុំវិញបឹងនេះ។
ជាលទ្ធផលមានពលរដ្ឋសរុបចំនួន៤៥គ្រួសារដែលត្រូវប៉ះពាល់ក្នុងគម្រោងនេះក្នុងកម្រិតជាក់ស្តែង(ប៉ះរបង តូប និងសំយ៉ាបផ្ទះដែលសាងសង់លើដីចំណីផ្លូវ) ក្នុងនោះមានពលរដ្ឋ៤៤គ្រួសារសារទរចំពោះគម្រោងនេះ ដោយព្រមសហការ និងចូលរួមជាមួយអាជ្ញាធរខេត្តដោយស្ម័គ្រចិត្ត រុះរើសំណង់ តូប សំយ៉ាបផ្ទះចេញពីចំណីផ្លូវ ដើម្បីទុកលទ្ធភាពជូនអាជ្ញាធរសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។ ទន្ទឹមគ្នានេះ មានម្ចាស់សណ្ឋាគារ ០១ទីតាំង (សណ្ឋាគារទែរ៉ូ) បានជំទាស់មិនព្រមសហការ ជាមួយអាជ្ញាធរ និងធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិតទាក់ទងទៅនឹងការស្ម័គ្រចិត្តរបស់ពលរដ្ឋទាំង៤៤គ្រួសារ និងស្នើអាជ្ញាធរពង្វាងផលប៉ះពាល់លើកម្មសិទ្ធិរបស់គាត់(លោកស្រី ខៃ ចិន្តា ម្ចាស់សណ្ឋាគារ)។
សូមបញ្ជាក់ថា ក្រោយការចុះសម្របសម្រួល ពន្យល់លម្អិតអំពីទស្សនវិស័យ និងគម្រោងអភិវឌ្ឍន៍របស់ខេត្ត ព្រមទាំងកំណត់ផលប៉ះពាល់ជាក់ស្តែង លោកស្រី ខៃ ចិន្តា បានព្រមទទួលយក និងសហការជាមួយអាជ្ញាធរខេត្ត ។
ក្នុងអាជ្ញាធរថ្នាក់ដឹកនាំខេត្ត លោកអភិបាលខេត្ត ខិតខំ ប្រឹងប្រែង អភិវឌ្ឍន៍ ខេត្ត ឲ្យស្របតាម ការអភិវឌ្ឍន៍ រដ្ឋាភិបាលរាជរដ្ឋាភិបាល កម្ពុជា ដែលមាន សម្តេច តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី ។សូមអគុណដល់ ការចូលរួម របស់ បងប្អូនប្រជាពលរដ្ឋ ទាំងអស់ ក្នុងការ អភិវឌ្ឍន៍ ខេត្ត កន្លងមក ។ អគុណ សន្តិភាព
ដោយ៖ សិលា