លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញប្រើប្រាស់កញ្ចប់ថវិការបស់រដ្ឋបាលរាជធានីភ្នំពេញដើម្បីជួសជុលផ្លូវកៅស៊ូប្រភេទAC កម្រាស់ ០.៥សង់ទីម៉ែត្រ នៅផ្លូវលេខ៩០ ចន្លោះពីតិរវិថីព្រះស៊ីសុវត្ថិ ដល់ផ្លូវលេខ៤៧ ប្រវែង ២៧០ម៉ែត្រ ឲ្យបានល្អប្រសើរ

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃចន្ទ ១៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១០ៈ០០នាទីព្រឹក លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានជួសជុល អ៊ុតកៅស៊ូ ប្រភេទAC កម្រាស់ ០.៥សង់ទីមែត្រ នៅតាមបណ្តោយផ្លូវលេខ៩០ ចន្លោះពីតិរវិថីព្រះស៊ីសុវត្ថិ ដល់ផ្លូវលេខ៤៧ ប្រវែង ២៧០ម៉ែត្រ ដែលជាកញ្ជប់ថវិការបស់រដ្ឋបាលរាជធានីភ្នំពេញទាំងស្រុង ។

ក្នុងនាមប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការខណ្ឌ-សង្កាត់ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ជូនចំពោះលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលលោកតែងតែយកចិត្តទុកដាក់អំពីការងារអភិវឌ្ឍន៍មូលដ្ឋាន ក្នុងគោលបំណងលើកកម្ពស់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ៕ ដោយ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print