អភិបាលស្រុកបន្ទាយស្រី បរិច្ចាគថវិកាចំនួន ១០០០ ដុល្លារ ជូនដល់សម្ដេចតេជោហ៊ុន សែន សម្រាប់ទិញវ៉ាក់សាំង កូវីដ-១៩

ចែករំលែក៖

ខេត្តសៀមរាប៖ ក្នុងស្មារតីសមូហភាពនិយម និងការតម្កល់ផលប្រយោជន៍រួមជាធំ កម្ពុជាបានបង្ហាញភាពរឹងមាំរបស់ខ្លួនតាមរយៈការចូលរួមជាថវិកាយ៉ាងទូលំទូលាយជាមួយនឹងរាជរដ្ឋាភិបាល ពីសំណាក់ប្រជាពលរដ្ឋមកពីគ្រប់ស្រទាប់វណ្ណៈ ដើម្បីទិញវ៉ាក់សាំងប្រឆាំងនឹងកូវីដ-១៩ ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងកាលៈទេសៈដែលជាតិ និងសង្គមត្រូវការដោះស្រាយបញ្ហាប្រឈមនៃជំងឺរាតត្បាតសកលមួយនេះ។ 

លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រៅពីការងារ ដឹកនាំក្នុងមូលដ្ឋានរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវ លោកក៏បានចូលរួមចំណែកជួយសង្គមយ៉ាងខ្លាំងក្លាផងដែរ។ នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ លោកអភិបាលបាននិយាយថា៖ ខ្ញុំ និងក្រុមគ្រួសារសូមចូលរួមក្នុងចំណែកតូចមួយ ដោយបរិច្ចាគថវិកាចំនួន ១០០០ដុល្លារ តាមរយៈរដ្ឋបាលខេត្តសៀមរាប ដើម្បីបុព្វហេតុដ៏មានអត្ថន័យមួយនេះ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print