នារីវ័យ២០ឆ្នាំខឹងនិងគូដណ្តឹង លេបថ្នាំងងុយដេកបញ្ចប់ជីវិតខ្លួនឯង

ចែករំលែក៖

ខេត្តបាត់ដំបង៖ នារីវ័យក្មេងម្នាក់បានគិតខ្លីសម្រេចចិត្តធ្វើអត្តឃាតដោយលេបថ្នាំងងុយដេកសម្លាប់ខ្លួន ព្រោះតែឈ្លោះជាមួយនិងគូរដណ្តឹង ។ 

បើតាមការបញ្ជាក់ របស់សមត្ថកិច្ចមូលដ្ឋាន បានអោយដឹងថា ករណីស្ត្រីលេបថ្នាំសម្លាប់ខ្លួនខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ០៣និង៣០នាទី វេលាទៀបភ្លឺ ឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ នៅ ភូមិគរ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង​។​

 ជនរងគ្រោះឈ្មោះ គឹម  សូវៀត  ហៅ ស្រីខួច  អាយុ២០ឆ្នាំ រស់នៅភូមិ  ឃុំកើតហេតុខាងលើ ។

ក្រោយពីជួបហេតុការណ៍នេះភ្លាម ក្រុមគ្រួសារនារីរងគ្រោះបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ប៉ុន្តែជាអកុសល នៅពេលដឹកស្ត្រីរងគ្រោះ ទៅដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានប្រាប់ថាជនរងគ្រោះដាច់ខ្យល់ស្លាប់បាត់ហើយ  

បច្ចុប្បន្នសាកសពនារីរងគ្រោះត្រូវបានក្រុមគ្រួសារដឹកត្រឡប់ទៅគេហដ្ឋានវិញ ដើម្បីរៀបចំ ធ្វើបុណ្យតាមប្រពៃណី ៕

 

...

ដោយ៖សូ រិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print